ការបង្ហាញ ODC នៅអង្គការដើម្បីពង្រឹងសហគមន៍នគរភ្នំ (NPCEO)
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា បានមានឱកាសបង្ហាញពីគេហទំព័ររបស់អង្គការនេះ ទៅអង្គការដើម្បីពង្រឹងសហគមន៍នគរភ្នំ (NPCEO) ដែលជាអង្គការក្នុងស្រុកមួយនៅក្នុងខេត្តកំពង់ចាម។ លោកបានបង្ហាញអំពីរបៀបដែលអង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា អនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់សំគាល់តំបន់ការពារដីសម្បទានសេដ្ឋកិច្ច ដីសម្បទានរ៉ែ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេចាត់ថ្នាក់ដើម្បីប្រាប់ពីការអភិវឌ្ឍ ហើយអ្នកប្រើប្រាស់ក៏អាចប្រើវត្តិករសាស្ត្រដើម្បីធ្វើការប្រៀបធៀបផងដែរ។