ព័ត៌មាន
ពលរដ្ឋ ១៩៧ គ្រួសារ បន្តការតវ៉ារកដំណោះស្រាយវិវាទដីធ្លី
ប្រជាពលរដ្ឋជាង ១០០ នាក់ តំណាងឲ្យអ្នករងគ្រោះដីធ្លីចំនួន ១៩៧ គ្រួសារ មកពីឃុំជីខលើ និងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីម្សិលមិញបានឡើងមកតវ៉ានៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាថ្មីម្ដងទៀត បន្ទាប់ ...
សុទ្ធ គឹមសឿន
https://bit.ly/308935t
តំណាងជនជាតិដើម សុំពន្លឿនការដកហូតដីនៅភ្នំដោះក្រមុំ
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងនៅស្រុកចំនួន ៤ ក្នុងខេត្តមណ្ឌលគិរីបាននាំគ្នាមករាជធានីភ្នំពេញពីម្សិលមិញ ដើម្បីដាក់ញត្តិនៅក្រសួងរៀបចំដែនដី ក្រសួងវប្បធម៌ និងខុទ្ទកាល័យលោក ហ៊ុន សែន ស្នើសុំពន្លឿនដំណើរការដកហូតដីលើភ្នំ ...
ខន សាវិ
https://bit.ly/2XJ4dOG
វិវាទដីធ្លីជាមួយនឹងក្រុមហ៊ុនរ៉ែនៅខេត្តព្រះវិហារ
មន្ត្រីមកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ និងស្រុករវៀង កាលពីម្សិលមិញ បានចុះពិនិត្យមើលដីមួយកន្លែង ដែលមានវិវាទរវាង ក្រុមហ៊ុនរ៉ែមាស Delcom និងគ្រួសារចំនួន ៥៦ តាមញត្តិរបស់គ្រួសារដាក់ទៅក្រសួងដែនដី នគរូបនីយកម្ម ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/families-dispute-mine-land-preah-vihear
អ្នកវិនិយោគបុរីនានាដាក់ចេញយុទ្ធសាស្រ្តថ្មី ខណៈការលក់លំនៅឋានធ្លាក់ចុះ
មិនត្រឹមតែខុនដូទេ សំណង់លំនៅឋាននៅតាមបុរីនានា ក៏បានធ្លាក់ចុះនូវកម្រិតនៃការលក់ចេញរបស់ពួកគេផងដែរ ដែលធ្វើឲ្យម្ចាស់បុរីស្ទើរតែទាំងអស់បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ។ លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយកបុរីពិភពថ្មី បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការលក់លំនៅឋានក្នុងគម្រោងរបស់លោក ពិតជាបានធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យក្រុមហ៊ុនបានបញ្ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ តាមរយៈការបង់ប្រាក់ប្រចាំខែជំនួសការកក់ប្រាក់ដែលក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ឲ្យទៅក្រុមហ៊ុនជាមុននោះ។ ...
ស៊ីវ ម៉េង
http://bit.ly/2bFyYgm
ក្រសួងដែនដីនឹងចេញ "ប្លង់កម្ពស់" និងគម្លាតសំណង់អគារសាងសង់ថ្មីនៅក្បែរតំបន់បេតិកភណ្ឌ
នៅពេលរូបភាពសំណង់អគារធំៗ និងខ្ពស់ៗជាច្រើនកំពុងរីកដុះច្រូងច្រាងគ្រប់ទីកន្លែងនៅលើទឹកដីនៃរាជធានីបុរាណ ដែលមានវ័យចំណាស់ជាងកន្លះសហវត្សរ៍នេះ វាក៏បានបង្កើនឲ្យមានការព្រួយបារម្ភខ្លះៗ និងការប្រុងប្រយ័ត្នកាន់តែខ្លាំងផងដែរ ព្រោះលំហទីក្រុងនៃដែនដីសណ្តរទន្លេចតុមុខដ៏ល្អប្លែកខុសពីគេនេះ មាន បន្សល់ទុកនូវរតនសម្បត្តិបេតិកភណ្ឌជាច្រើនផងដែរ រួមទាំងស្ថាបត្យកម្មសំណង់ប្រាសាទបុរាណ បូជនីយដ្ឋាន ព្រះរាជវាំង វត្តអារាម សំណង់បែបអាណានិគម និងសំណង់ខ្មែរនីយកម្មទំនើបកាលពីមុន សម័យសង្គ្រាមទសវត្សរ៍១៩៧០ ជាដើម។ល។ ...
មឿន ញាណ
http://bit.ly/2aPIJsH
គម្រោងសាងសង់អាគារសរុបដែលមានតម្លៃ ៦ពាន់លានដុល្លារ
អំឡុងពេលប្រាំឆ្នាំនេះ រដ្ឋាភិបាលបានយល់ព្រមសម្រេចលើការវិនិយោគសាងសាង់ ១,១៨៣ គម្រោង ដែលមានតម្លៃ ៦.៨៣ ពាន់លានដុល្លារ នេះបើឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28404/-6-billion-in-building-projects/
ប្រជាពលរដ្ឋ រកអន្តរាគមន៍ពន្លឿនចេញប័ណ្ណកម្មសិទ្ធិ
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃម្សិលមិញ បានទៅប្រមូលផ្តុំជាថ្មីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំដីធ្លីលក្ខណៈជាប្រព័ន្ធ និងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគាត់ ព្រោះបារម្ភពីការបាត់បង់ដីធ្លី ខណៈដែលក្រុមហ៊ុន Royal Railway ដែលបានទទួលសិទ្ធិលើការវិនិយោគផ្លូវដែក បានបោះបង្គោល និងផ្ទាំងប៉ាណូពីគម្រោងអភិវឌ្ឍនលើដីរបស់ពួកគាត់។ ...
អ្នកភូមិប្រមូលផ្តុំគ្នាបន្ទាប់ពីបញ្ហាជម្លោះ
អ្នកភូមិ ១០នាក់មកពីខេត្តកណ្តាល ស្រុកកំពូល បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកម្សិលមិញ ដើម្បីស្នើរសុំការអន្តរាគមន៍ពីមន្ត្រីក្រសួងដែនដីក្នុងបញ្ហាជម្លោះដីដែលនៅតែបន្ត។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27369/residents-assemble-after-land-dispute/
តើក្រសួងដែនដីមានចំណាត់ការរដ្ឋបាល ចំពោះម្ចាស់គម្រោងអចលនទ្រព្យដែលជាប់គាំង?
ជាមួយនឹងល្បឿននៃការរីកចម្រើនលូតលាស់យ៉ាងគំហុករបស់វិស័យសំណង់ដែលសំឡេងនៃការសាងសង់ស្ទើរតែលាន់កងរំពងគ្រប់ទីកន្លែងឥតស្រាកស្រាន្តពាសពេញរាជធានីភ្នំពេញ។ទន្ទឹមគ្នានោះដែរការចេញប្រកាសផ្សាយដំណឹងពីសំណង់អគារថ្មីៗមានចេញស្ទើរតែរាល់ ...
ស៊ីវ ម៉េង
http://bit.ly/1O9nb5Z
ក្រសួងរឹតបន្តឹងទិន្នន័យទ្រព្យសម្បត្តិ ដើម្បីវិភាគការអភិវឌ្ឍលើវិស័យនេះ
«ខ្ញុំសារភាពថាក្រសួងមិនមានសមត្ថភាពក្នុងការគ្រប់គ្រង និងរក្សាតម្លាភាពនៅក្នុងវិស័យអចលនទ្រព្យនោះទេ។ ប៉ុន្តែខ្ញុំអាចនិយាយបានថាវិស័យនេះមិនទាន់ផ្តល់សញ្ញាបញ្ជាក់ពីបញ្ហានៅឡើយទេ។» នេះជាសម្តីរបស់លោក ងួន សុខា រដ្ឋលេខាធិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននិយាយនៅក្នុង ...
បុគ្គលិកសារព័ត៌មានភ្នំពេញប៉ុស្តិ៍
http://bit.ly/1TYbkGa
ក្រសួងមិនបារម្ភពីកំណើនហួសក្នុងវិស័យអចលនទ្រព្យ
ក្រសួង និងភាគីពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យហាក់ពុំសូវមានការព្រួយបារម្ភពីការរីកកើនឡើងនៃវិស័យសំណង់ និងអចលនទ្រព្យឡើយ ដោយពួកគេបានយល់ស្របគ្នាថា ការគ្រប់គ្រងការអភិវឌ្ឍវិស័យនេះ គឺជាកត្តាសំខាន់សម្រាប់សេដ្ឋកិច្ច ...
ស ច័ន្ទដារ៉ា និង ស៊ីវ ម៉េង
http://bit.ly/1J2KxFu
លក្ខខណ្ឌការងារ និងថ្លៃឈ្នួលកម្មករសំណង់មានភាពខុសគ្នាទៅតាមការដ្ឋានសំណង់
ខណៈវិស័យសំណង់រីកចម្រើនបានទាក់ទាញអ្នករស់នៅជនបទមកធ្វើការនៅទីក្រុងលក្ខខណ្ឌការងារសំណង់មានភាពខុសគ្នារវាងការធ្វើសំណង់នៅតាមអគារខ្ពស់ៗ និងនៅតាមការដ្ឋានសំណង់បូរីទាំងថ្លៃឈ្នួល និងការរស់នៅ។យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន ...
Kali Kotoski និង ស៊ុំ ម៉ាណេត
http://bit.ly/1Nf4LyQ
ជប៉ុនឈរលំដាប់ទីបីក្នុងការវិនិយោគលើសំណង់
ការវិនិយោគលើវិស័យសំណង់របស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣បន្ទាប់ពីប្រទេសកូរ៉េ និងចិន ក្នុងចំណោមក្រុមហ៊ុនបរទេសចុះបញ្ចីចំនួន ២០២ គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០១៥ ។ នេះបើតាមលោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ ...
សុខ ចាន់
http://bit.ly/1Iw8juI
ទុនវិនិយោគសំណង់ឆមាសទី ១ ឆ្នាំនេះមានចំនួន ៨០៨ លានដុល្លារ
គិតត្រឹមរយៈពេល ៦ ខែដើមឆ្នាំនេះមានគម្រោងសាងសង់ចំនួន ៩១៥ គម្រោងដែលមានទុនវិនិយោគស្មើនឹង ៨០៨ លានដុល្លារអាមេរិកខណៈក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំសាងសង់មានចំនួន ៦៤៦ ក្រុមហ៊ុនដែលបានទទួលសុពលភាពសាងសង់។ ...
ស៊ីវ ម៉េង
http://bit.ly/1I6bho6
ក្រសួងដែនដីគ្រោងសង់ផ្ទះលក់ឲ្យពលរដ្ឋក្រីក្រ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈនាយកដ្ឋានលំនៅឋាន ដែលទើបបង្កើតថ្មី គ្រោងសាងសង់ និងអភិវឌ្ឍលំនៅឋានក្នុងតម្លៃសមរម្យដើម្បីដាក់លក់ និងជួលដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះទូទាំងប្រទេស។ ...
តាំង វីដា
http://bit.ly/1GnXKXU
ក្រសួងទាមទារឲ្យលីកាដូបង្ហាញទិន្នន័យលម្អិតបន្ថែម
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្នើជាលើក ទី២ ឲ្យអង្គការលីកាដូបង្ហាញទិន្នន័យបន្ថែមឲ្យបានច្បាស់លាស់ អំពីអត្តសញ្ញាណគូភាគីទំនាស់ ដោយសារបញ្ហាដីធ្លីដែលអង្គការនេះបានលើកឡើងថា កើន ៣ដង ដែលមានដល់ទៅជាង ១ ម៉ឺនគ្រួសារ ក្នុង ឆ្នាំ២០១៤ បើធៀបទៅនឹង ឆ្នាំ២០១៣ បើទោះជាអង្គការនោះ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1BGwlA4
ក្រសួងថា ឆ្នាំ២០១៤ បានដោះស្រាយជម្លោះដីធ្លី ៣៣០ ករណី
ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានដោះស្រាយវិវាទដីធ្លីបញ្ចប់សរុប ៣៣០ ករណី ស្មើនឹងផ្ទៃដីទំហំ ១៥៩៨ ហិកតា មានពលរដ្ឋពាក់ព័ន្ធ ២៤៣២ គ្រួសារដែលផ្ទុយទៅនឹងការលើកឡើងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានអះអាងថា អត្រាពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1M2Dmfv
អ្នកប៊ុលឌីងផ្អើលរត់ចេញពីផ្ទះបន្ទាប់ពីឃើញអគារផ្ទះប្រេះ
មន្រ្តីក្រសួងដែនដី និងអាជ្ញាធររាជធានីកាលពីម្សិលមិញ បានបញ្ជាឲ្យការដ្ឋានសំណង់មួយ ផ្អាកការបុកគ្រឹះ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ុលឌីង ប៉ែកខាងត្បូង បានផ្អើលឆោឡោទាំងពាក់កណ្តាលយប់ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីឃើញអគារចំណាស់ ...
សែន ដាវីត
http://bit.ly/1BYIEpq
រដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋជាង ៣,៦ លានប័ណ្ណ
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ១ លានហិកតា និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋជាង ៣,៦ លានប័ណ្ណ ដែលក្នុងនោះបានកាត់ចេញពីក្រុមហ៊ុនទទួលដីនិងព្រៃសម្បទានសេដ្ឋកិច្ចសម្រាប់ប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាល ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1tbYri9
កម្ពុជាមើលឃើញកំណើនដ៏ធំមួយ ក្នុងការវិនិយោគវិស័យសំណង់ ក្នុងត្រីមាសទីមួយ
វិស័យសំណង់របស់ប្រទេសកម្ពុជា បានទទួលការវិនិយោគសរុបចំនួន ៨៥១ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងបីខែដំបូងនៃឆ្នាំ២០១៤ គឺកើនឡើង ៣១១ភាគរយ បើធៀបនឹងចំនួនទឹកប្រាក់វិនិយោគ ២០៧ លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នា ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=219820
ក្រសួងច្រានចោលរបាយការណ៍អង្គការលីកាដូ
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានច្រានចោលនូវរបាយការណ៍របស់អង្គការ លីកាដូ ដែលបានចេញផ្សាយថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តបទបញ្ជាលេខ ០១ដោយនៅដើម ឆ្នាំ២០១៤ ជម្លោះដីធ្លីនៅ កម្ពុជា បាននាំមកនូវរលកថ្មី ដែលមានហិង្សានៅតែបន្តកើតមានឡើង ហើយផ្តល់ផលអាក្រក់ដល់ ...
ម៉ៃ ទិត្យថារ៉ា
http://postkhmer.com/national/1-national-news/112845-2014-04-04-03-03-58
កម្ពុជាចំណាយជាង ៤០០លានដុល្លារនាំចូលសម្ភារៈសំណង់
កម្ពុជាបានចំណាយប្រាក់ប្រមាណជាង ៤០០ លានដុល្លារដើម្បីធ្វើការនាំចូលសម្ភារសំណង់និងគ្រឿងតុបតែងក្នុងវិស័យនេះកាលពីឆ្នាំ ២០១៣។ តម្លៃនៃការនាំចូលសម្ភារសំណង់ក្នុងរយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ ២០១៣ នៅតែបន្តកើនឡើង បើ ...
ស៊ុំ ម៉ាណេត
http://www.postkhmer.com/post-property/132-property/110875-2014-02-19-07-11-22
រដ្ឋមន្ត្រីក្រសួងចំនួន៣ចេញសកម្មភាពលើកិច្ចការពារដីរដ្ឋ
រដ្ឋមន្ត្រីចំនួនបីរូប អញ្ជើញមកពីក្រសួងនគរូបនីយកម្មនិងសំណង់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន បានជួបដើម្បីកំណត់រួមគ្នាចេញនូវផែនការការងារ ដើម្បីគ្រប់គ្រងដីរបស់រដ្ឋនិងធនធានធម្មជាតិ។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយទី៣ ខែកុម្ភៈ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/detail/1?page=15&token=OWQyMWQyZTk1ZWM
Cambodia's construction sector attracts 2.27 bln USD in 9 months
Cambodia’s construction sector has attracted a total investment of 2.27 billion U.S. dollars in the first nine months of 2013, up 24 percent compared with 1.83 billion U.S. dollars over the same period last year, a government report showed Thursday. The report said during the January-September ...
Xinhuanet News Staff
http://news.xinhuanet.com/english/world/2013-10/31/c_132848042.htm