កម្ពុជាចំណាយជាង ៤០០លានដុល្លារនាំចូលសម្ភារៈសំណង់
កម្ពុជាបានចំណាយប្រាក់ប្រមាណជាង ៤០០ លានដុល្លារដើម្បីធ្វើការនាំចូលសម្ភារសំណង់និងគ្រឿងតុបតែងក្នុងវិស័យនេះកាលពីឆ្នាំ ២០១៣។ តម្លៃនៃការនាំចូលសម្ភារសំណង់ក្នុងរយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ ២០១៣ នៅតែបន្តកើនឡើង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១២។ ក្រុមមន្ត្រីនិងអ្នកជំនាញក្នុងឧស្សាហកម្មនេះអះអាងថា ការកើនឡើងនេះឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃវិស័យសំណង់នៅ កម្ពុជា ហើយកំណើននេះក៏បង្ហាញឃើញអំពីទំនុកចិត្តពីសំណាក់វិនិយោគគិនទាំងក្នុងស្រុក និងក្រៅស្រុកដែលបានបោះទុនវិនិយោគលើវិស័យអចលនទ្រព្យ បើទោះជាឆ្នាំមុនមានរៀបចំការបោះឆ្នោតសកល និងមានការជាប់គាំងផ្នែកនយោបាយក៏ដោយ។ បើយោងតាមរបាយការណ៍ពីក្រសួង ពាណិជ្ជកម្ម បានបង្ហាញថា តម្លៃនៃការនាំចូលនៃសម្ភារសំណង់ក្នុងឆ្នាំ ២០១៣ នេះមានទឹកប្រាក់សរុបជាង ៤១៤ លានដុល្លារអាមេរិក ខណៈដែលក្នុងឆ្នាំ ២០១២ មានទឹកប្រាក់សរុបជាង ៣៨៦ ដុលា្លរអាមេរិក គឺមានការកើនឡើង ៧.២ ភាគរយ។ …
ស៊ុំ ម៉ាណេត
http://www.postkhmer.com/post-property/132-property/110875-2014-02-19-07-11-22