អង្គការទិន្នន័យអំពីការអភិវឌ្ឍបានបង្កើតសំណុំទិន្នន័យ និងស្រទាប់ផែនទីថ្មី អំពី តម្លៃដីជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ នៅរាជធានីភ្នំពេញ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានបង្កើតសំណុំទិន្នន័យ និងស្រទាប់ផែនទីថ្មី អំពី «តម្លៃដីជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ» នៅរាជធានីភ្នំពេញ នៅលើបណ្តាញ ជាខេមរភាសា និងភាសាអង់គេ្លស។ បណ្តុំទិន្នន័យនេះបង្ហាញអំពីតម្លៃដីក្នុងមួយម៉ែត្រក្រឡា សម្រាប់ជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ។ លោកអ្នកអាចស្វែងរកធនធានឯកសារក្នុងទម្រង់ផ្សេងៗ ដូចជា៖ SHP, GeoJSON, KML, និង JPEG បានផងដែរ។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅសំណុំទិន្នន័យ «តម្លៃដីជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ» នៅរាជធានីភ្នំពេញ។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទីរបស់អូឌីស៊ី ហើយស្វែងរកស្រទាប់ផែនទីនៃ «តម្លៃដីជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ» ក្រោមចំណាត់ថ្នាក់ស្រទាប់ផែនទី «ហេដ្ឋារចនាសម្ព័ន្ធ»