អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បានបង្កើតសំណុំ​ទិន្នន័យ និងស្រទាប់​ផែនទី​ថ្មី អំពី​ តម្លៃ​ដី​ជា​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ​ នៅរាជធានីភ្នំពេញ

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​បង្កើតសំណុំ​ទិន្នន័យ និងស្រទាប់​ផែនទី​ថ្មី អំពី​ «តម្លៃ​ដី​ជា​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ»​ នៅរាជធានីភ្នំពេញ នៅ​លើ​បណ្តាញ​ ជា​ខេមរភាសា​ និង​ភាសា​អង់​គេ្ល​ស​។​ បណ្តុំ​ទិន្នន័យ​នេះ​បង្ហាញ​អំពី​តម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រក្រឡា​ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ។ លោក​អ្នក​អាច​ស្វែងរក​ធនធាន​ឯកសារ​ក្នុង​ទម្រង់​ផ្សេងៗ​ ដូច​ជា​៖​ SHP, GeoJSON, KML,​ និង JPEG​ បាន​ផង​ដែរ​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​សំណុំ​ទិន្នន័យ​ «តម្លៃ​ដី​ជា​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ»​ នៅរាជធានីភ្នំពេញ​។​

=>​ សូម​ចុច​នៅ​ ​ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​ផែនទី​របស់​អូ​ឌី​ស៊ី​ ហើយស្វែងរកស្រទាប់ផែនទីនៃ «តម្លៃ​ដី​ជា​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ​» ក្រោមចំណាត់ថ្នាក់ស្រទាប់ផែនទី «ហេដ្ឋារចនាសម្ព័ន្ធ»