អង្គការទិន្នន័យអំពីការអភិវឌ្ឍបានចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី «ជំរឿនប្រជាជន ឆ្នាំ២០១៩ (តួលេខបណ្តោះអាសន្ននៃចំនួនប្រជាជនសរុប)»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពី ជំរឿនប្រជាជន ឆ្នាំ២០១៩ (តួលេខបណ្តោះអាសន្ននៃចំនួនប្រជាជនសរុប) នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ “ប្រជាសាស្ត្រ”។ សំណុំទិន្នន័យនេះបង្ហាញពីតួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដែលបានបង្ហាញនូវចំនួនប្រជាជនសរុប ចំនួនប្រជាជនប្រុសសរុប ចំនួនប្រជាជនស្រីសរុប ចំនួនគ្រួសារសរុប និងទំហំគ្រួសារ តាមខេត្តនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សំណុំទិន្នន័យនេះអាចស្វែងរកបាន និងចូលទៅប្រើប្រាស់បានទាំងជាខេមរភាសា និងភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទីអន្តរកម្មរបស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រសំណុំទិន្នន័យអំពី “ជំរឿនប្រជាជន ឆ្នាំ២០១៩ (តួលេខបណ្តោះអាសន្ននៃចំនួនប្រជាជនសរុប)”។