អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​​ចេញ​ផ្សាយ​​ស្រទាប់​ផែនទី​ និង​​សំណុំ​​ទិន្នន័យ​ថ្មី​អំពី «​​​​ជំរឿន​ប្រជាជន​ ឆ្នាំ​២០១៩​ (​តួលេខ​បណ្តោះអាសន្ន​នៃ​ចំនួន​ប្រជាជន​សរុប​)​»

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​​ចេញ​ផ្សាយ​​ស្រទាប់​ផែនទី​ថ្មី​អំពី​ ​ជំរឿន​ប្រជាជន​ ឆ្នាំ​២០១៩​ (​តួលេខ​បណ្តោះអាសន្ន​នៃ​ចំនួន​ប្រជាជន​សរុប​)​​ ​នៅលើ​ទំព័រ​ផែន​ទី​អន្តរ​កម្ម​​​​ ដែល​ស្ថិត​នៅ​ក្រោម​ចំណា​ត់​ថ្នាក់​​ “ប្រ​ជា​សាស្ត្រ​​”​​។ ​​សំណុំ​ទិន្នន័យ​នេះ​បង្ហាញ​ពី​តួលេខ​បណ្តោះអាសន្ន​នៃ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ​២០១៩​ ដែល​បាន​បង្ហាញ​នូវ​ចំនួន​ប្រជាជន​សរុប​ ចំនួន​ប្រជាជន​ប្រុស​សរុប​ ចំនួន​ប្រជាជន​ស្រី​សរុប​ ចំនួន​គ្រួសារ​សរុប​ និង​ទំហំ​គ្រួសារ​ តាម​ខេត្ត​នីមួយៗ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​​​​​​ សំណុំ​ទិន្នន័យ​នេះ​អាច​​ស្វែង​រកបាន​ និង​ចូល​ទៅ​ប្រើ​ប្រាស់​បាន​ទាំង​ជា​​ខេមរ​ភាសា​ និង​ភាសា​អង់​គ្លេស​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​​ផែន​ទី​អន្តរ​កម្ម​របស់​អូ​ឌីស៊ី​​។

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​​​សំណុំ​ទិន្នន័យ​អំពី​​ “ជំរឿន​ប្រជាជន​ ឆ្នាំ​២០១៩​ (​តួលេខ​បណ្តោះអាសន្ន​នៃ​ចំនួន​ប្រជាជន​សរុប​)​​​​​”​។