អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី ”ការផ្តល់សញ្ជាតិខ្មែរ”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយសំណុំទិន្នន័យថ្មីអំពី ”ការផ្តល់សញ្ជាតិខ្មែរ”។ សំណុំទិន្នន័យនេះចងក្រងកំណត់ត្រារបស់ជនបរទេសដែលត្រូវបានផ្តល់សញ្ជាតិខ្មែរតាមរយៈការប្រកាសជាផ្លូវការដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅរាជកិច្ច។ វាគ្របដណ្តប់លើឯកសារដែលចេញផ្សាយចាប់ពីឆ្នាំ ២០០០ រហូតដល់ចុងឆ្នាំ ២០២៣ ដែលបង្ហាញថាបុគ្គលជាង ៤០០០ នាក់ត្រូវបានផ្តល់សញ្ជាតិក្នុងអំឡុងពេលនេះ។ សំណុំទិន្នន័យនេះផ្តល់នូវព័ត៌មានលម្អិតសំខាន់ៗដែលដកស្រង់ចេញពីការជូនដំណឹងរបស់រាជកិច្ច ក្នុងនោះរួមមានឈ្មោះ ឈ្មោះដែលបានផ្លាស់ប្តូរ ថ្ងៃខែឆ្នាំកំណើត ភេទ ទីកន្លែងកំណើត និងសញ្ជាតិអ្នកដែលបានទទួលសញ្ជាតិខ្មែរ។ ទិន្នន័យនេះអាចរកបានជាសាធារណៈ ហើយត្រូវបានទាញយកពី Mekong Independent។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «ការផ្តល់សញ្ជាតិខ្មែរ»។