អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយផែនទីថ្មីអំពី «តំបន់ដែលមានសេវាទឹកស្អាតនៅរាជធានីភ្នំពេញ»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយទិន្នន័យថ្មីអំពី តំបន់ដែលមានសេវាទឹកស្អាតនៅរាជធានីភ្នំពេញ ជាខេមរភាសា និងភាសាអង់គេ្លស។ ជាមួយនឹងធនធានថ្មីនេះ លោកអ្នកនឹងទទួលបានព័ត៌មានតាមរយៈផែនទី ដែលបង្ហាញពីទីតាំងគ្របដណ្តប់ដោយសេវាទឹកស្អាត ដែលផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ទីតាំងដែលគ្របដណ្តប់រួមមានរាធានីភ្នំពេញ និងតំបន់ជុំវិញ រួមទាំងទីតាំងគ្របដណ្តប់នៅឆ្នាំ២០២០។ នាបច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្របដណ្តប់ខណ្ឌចំនួន១៣ ដែលមានខណ្ឌចំនួន៩ ទទួលបានសេវាទឹកស្អាតពី៦០ ទៅ ៦៥ ភាគរយ។
=>សូមចូលទៅកាន់គេហទំព័រតាមរយៈ៖ https://opendevelopmentcambodia.net/km/map-explorer (ស្ថិតក្រោមស្រទាប់ផែនទី «ហេដ្ឋារចនាសម្ព័ន្ធ»)
=>ដើម្បីទាញយកសំណុំទិន្នន័យនៃទីតាំង «តំបន់ដែលមានសេវាទឹកស្អាតនៅរាជធានីភ្នំពេញ» សូមចុចទីនេះ។