អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​​ចេញផ្សាយ​ផែនទី​ថ្មី​អំពី ​​«តំបន់​ដែល​មាន​សេវា​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ​​»

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចេញផ្សាយ​ទិន្នន័យ​ថ្មី​អំពី​ ​តំបន់​ដែល​មាន​សេវា​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ​​ ជា​ខេមរភាសា​ និង​ភាសា​អង់​គេ្ល​ស​។​ ជាមួយនឹង​ធនធាន​ថ្មី​នេះ​ លោក​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ផែនទី​ ដែល​បង្ហាញ​ពី​ទីតាំង​គ្របដណ្តប់​ដោយ​សេវា​ទឹក​ស្អាត​ ដែល​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។​ ទីតាំង​ដែល​គ្របដណ្តប់​រួម​មាន​រា​ធានី​ភ្នំពេញ​ និង​តំបន់​ជុំវិញ​ រួម​ទាំង​ទីតាំង​គ្របដណ្តប់​នៅ​ឆ្នាំ​២០២០​។​ នា​បច្ចុប្បន្ន​នេះ​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​គ្របដណ្តប់​ខណ្ឌ​ចំនួន​១៣​ ដែល​មាន​ខណ្ឌ​ចំនួន​៩​ ទទួល​បាន​សេវា​ទឹក​ស្អាត​ពី​៦០​ ទៅ​ ៦៥​ ភាគរយ​។

=>​សូម​ចូល​ទៅ​កាន់​គេហទំព័រ​តាម​រយៈ​៖ https://opendevelopmentcambodia.net/km/map-explorer​ (​ស្ថិត​ក្រោម​ស្រទាប់​ផែនទី​ «​ហេដ្ឋារចនាសម្ព័ន្ធ​»)​

=>​ដើម្បី​ទាញ​យក​សំណុំ​​ទិន្នន័យ​​នៃ​ទី​តាំង «តំបន់​ដែល​មាន​សេវា​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ​​»​​ ​សូម​ចុច​ទី​នេះ​។