អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី «ករណីវីរុសកូរ៉ូណា (កូវីដ-១៩) នៅក្នុងប្រទេសកម្ពុជា»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពី ករណីវីរុសកូរ៉ូណា (កូវីដ-១៩) នៅក្នុងប្រទេសកម្ពុជា នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ “ការអភិវឌ្ឍសង្គម”។ សំណុំទិន្នន័យនៃស្រទាប់ផែនទីនេះ បង្ហាញអំពីករណី វីរុសកូរ៉ូណា (កូវីដ-១៩) នៅក្នុងប្រទេសកម្ពុជា ដែលជាទិន្នន័យដកស្រង់ចេញពីព័ត៌មានរបស់ក្រសួងសុខាភិបាលតែមួយគត់ស្តីអំពីបញ្ហានេះនៅក្នុងប្រទេសកម្ពុជា។ សំណុំទិន្នន័យនេះអាចស្វែងរកបាន និងចូលទៅប្រើប្រាស់បានទាំងជាខេមរភាសា និងភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ស្រទាប់ផែនទីអំពី ករណីវីរុសកូរ៉ូណា (កូវីដ-១៩) នៅក្នុងប្រទេសកម្ពុជានៅលើផែនទីអន្តរកម្មរបស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រសំណុំទិន្នន័យអំពី “ករណីវីរុសកូរ៉ូណា (កូវីដ-១៩) នៅក្នុងប្រទេសកម្ពុជា”។