អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ចេញផ្សាយ​ស្រទាប់​ផែនទី​ និង​សំណុំ​ទិន្នន័យ​ថ្មី​អំពី​ ‍​«ករណី​វីរុស​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)​ នៅ​ក្នុង​ប្រទេស​កម្ពុជា​»

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចេញផ្សាយ​ស្រទាប់​ផែនទី​ថ្មី​អំពី​ ករណី​វីរុស​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​លើ​ទំព័រ​ផែនទី​អន្តរ​កម្ម​ ដែល​ស្ថិត​នៅ​ក្រោម​ចំណាត់ថ្នាក់​ “​ការ​អភិវឌ្ឍ​សង្គម​”​។​ សំណុំ​ទិន្នន័យ​នៃ​ស្រទាប់​ផែនទី​នេះ​ បង្ហាញ​អំពី​ករណី​ វីរុស​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ទិន្នន័យ​ដកស្រង់​ចេញពី​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​តែ​មួយ​គត់​ស្តី​អំពី​បញ្ហា​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ សំណុំ​ទិន្នន័យ​នេះ​អាច​ស្វែង​រកបាន​ និង​ចូល​ទៅ​ប្រើប្រាស់​បាន​ទាំង​ជា​ខេមរភាសា​ និង​ភាសា​អង់គ្លេស​។​

​ => សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ស្រទាប់​ផែនទី​អំពី​ ករណី​វីរុស​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​លើ​ផែនទី​អន្តរ​កម្ម​របស់​អូ​ឌី​ស៊ី​។​

​ => សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​សំណុំ​ទិន្នន័យ​អំពី​ “​ករណី​វីរុស​កូ​រ៉ូ​ណា​ (​កូ​វី​ដ​-១៩)​ នៅ​ក្នុង​ប្រទេស​កម្ពុជា​”​។​