អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីមួយស្តីពី “កូវីដ-១៩” នៅក្នុងប្រទេសកម្ពុជា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ចេញផ្សាយទំព័រថ្មីមួយស្តីពី “កូវីដ-១៩” នៅប្រទេសកម្ពុជា។ នៅលើទំព័រថ្មីដែលមានពីរភាសានេះ លោកអ្នកអាចចូលទៅប្រើប្រាស់ប៉ាណ្ណូបរិធាន (Dashboard) ដែលមានបង្ហាញនូវរាល់ព័ត៌មាននៃករណីកូវីដ-១៩ ដែលបានរកឃើញនៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើទស្សនីយកម្មទៅជាក្រាបព័ត៌មាន ដែលបង្ហាញករណីទាំងនោះទៅតាមប្រភេទ ខេត្ត ភេទ និងសញ្ជាតិ។ សំណុំទិន្នន័យបច្ចុប្បន្នភាពចុងក្រោយនៃករណីកូរីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងធនធានពាក់ព័ន្ធ ដូចជា វីដេអូអប់រំ និងឯកសារសម្រាប់អាននានា ក៏ត្រូវបានអនុញ្ញាតឱ្យលោកអ្នកអាចចូលមើល និងទាញយកបានដោយសេរី ពីគេហទំព័ររបស់យើង។
ខ្លឹមសារនៅក្នុងគេហទំព័រ និងគ្រប់ស្នាដៃដើមដែលផលិត និងបោះពុម្ពដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ត្រូវបានផ្តល់ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0។ សម្រាប់ព័ត៌មានលម្អិតអំពីកំហិតក្នុងការប្រើប្រាស់ និងលក្ខខណ្ឌនានា សូមចូលទៅកាន់ទំព័រ “កំណត់សំគាល់” និង “ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់” ។
=> សូមចុច ទីនេះ ដើម្បីស្វែងរកបន្ថែមនូវមាតិកា និងព័ត៌មានដែលពាក់ព័ន្ធនឹង “កូវីដ-១៩” នៅលើគេហទំព័ររបស់យើង។