អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ចេញផ្សាយ​ទំព័រ​ថ្មី​មួយ​ស្តី​ពី​ “​កូ​វី​ដ​-១៩”​ នៅ​ក្នុង​ប្រទេស​កម្ពុជា​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ចេញផ្សាយ​ទំព័រ​ថ្មី​មួយ​ស្តី​ពី​ “​កូ​វី​ដ​-១៩”​ នៅ​ប្រទេស​កម្ពុជា​។​ នៅ​លើ​ទំព័រ​ថ្មី​ដែល​មាន​ពីរ​ភាសា​នេះ​ លោក​អ្នក​អាច​ចូល​ទៅ​ប្រើប្រាស់​ប៉ាណ្ណូ​បរិ​ធាន​ (Dashboard)​ ដែល​មាន​បង្ហាញ​នូវ​រាល់​ព័ត៌មាន​នៃ​ករណី​កូ​វី​ដ​-១៩​ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​តាម​រយៈ​ការ​​ធ្វើ​ទស្សនី​យ​កម្ម​ទៅ​ជា​ក្រាប​ព័ត៌មាន​ ​​ដែល​បង្ហាញ​​ករណី​ទាំងនោះ​ទៅ​តាម​ប្រភេទ​ ខេត្ត​ ភេទ​ និង​សញ្ជាតិ​។​ សំណុំ​ទិន្នន័យ​​​បច្ចុប្បន្នភាព​ចុង​ក្រោយ​នៃ​ករណី​កូ​រី​ដ​-១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ធនធាន​ពាក់ព័ន្ធ​ ដូច​ជា​ វី​ដេ​អូ​អប់រំ​ និង​ឯកសារ​សម្រាប់​អាន​នានា​ ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លោក​អ្នក​អាច​ចូល​មើល​ និង​ទាញ​យក​បាន​ដោយ​សេរី​ ពី​គេហទំព័រ​របស់​យើង​។​

​ខ្លឹមសារ​នៅ​ក្នុង​គេហទំព័រ​ និង​គ្រប់​ស្នាដៃ​ដើម​ដែល​ផលិត​ និង​បោះពុម្ព​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ត្រូវ​បាន​ផ្តល់​ក្រោម​អាជ្ញាប័ណ្ណ​ CC​ BY-SA​ 4.0​។​ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​កំហិត​ក្នុង​ការ​ប្រើប្រាស់​ និង​លក្ខខណ្ឌ​នានា​ សូម​ចូល​ទៅ​កាន់​ទំព័រ​ “​កំណត់សំគាល់​”​ និង​ “​ល័ក្ខខ័ណ្ឌ​នៃ​ការ​ប្រើប្រាស់​”​ ។​

=>​ សូម​ចុច​ ទីនេះ​ ដើម្បី​​ស្វែង​រក​បន្ថែម​នូវ​​​​មាតិកា​ និង​ព័ត៌មាន​ដែលពាក់​​​ព័ន្ធ​​នឹង​​ “​កូ​វី​ដ​-១៩”​ នៅ​លើ​គេហទំព័រ​របស់​យើង​។​