អូឌីស៊ីចេញ​​ផ្សាយ​ទំព័រព័ត៌មានទិន្នន័យថ្មី​អំពី«ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន»

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានផលិត និងចេញផ្សាយ​ទំព័រ​ព័ត៌មានទិន្នន័យថ្មី​អំពី​៖ “​ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន​”​។​ ទំព័រព័ត៌មាននេះបង្ហាញអំពី​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ ជាមួយ​នឹង​​ព័ត៌មាន​ជាច្រើនមា​ន​ដូចជា​ ​ព័ត៌មានក្រុមហ៊ុន​ អាសយដ្ឋាន​ ដើមទុនចុះបញ្ជីក្រុមហ៊ុន​ ការលបរិច្ឆេទចុះបញ្ជី និងលេខកូដ រយៈពេលកិច្ចសន្យា​ ទំហំគម្រោង​ ប្រភេទសម្បទាន​ ការចូលរួមជាសាធារណៈ មូលនិធីសេដ្ឋកិច្ចនិងសង្គម ។ល​។ ទំព័រព័ត៌មានទិន្នន័យថ្មី​​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​ និងខេម​រ​ភាសា​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ទៅ​កាន់​ទំព័រសំណុំ​ទិន្នន័យ​ជា​ភាសា​អង់គ្លេស​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ទៅ​កាន់​ទំព័រ​សំណុំ​ទិន្នន័យជាខេម​រ​ភាសា។