អូឌីស៊ីចេញផ្សាយទំព័រព័ត៌មានទិន្នន័យថ្មីអំពី«ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានផលិត និងចេញផ្សាយទំព័រព័ត៌មានទិន្នន័យថ្មីអំពី៖ “ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន”។ ទំព័រព័ត៌មាននេះបង្ហាញអំពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ជាមួយនឹងព័ត៌មានជាច្រើនមានដូចជា ព័ត៌មានក្រុមហ៊ុន អាសយដ្ឋាន ដើមទុនចុះបញ្ជីក្រុមហ៊ុន ការលបរិច្ឆេទចុះបញ្ជី និងលេខកូដ រយៈពេលកិច្ចសន្យា ទំហំគម្រោង ប្រភេទសម្បទាន ការចូលរួមជាសាធារណៈ មូលនិធីសេដ្ឋកិច្ចនិងសង្គម ។ល។ ទំព័រព័ត៌មានទិន្នន័យថ្មីនេះ ត្រូវបានផ្សព្វផ្សាយជាភាសាអង់គ្លេស និងខេមរភាសា។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រសំណុំទិន្នន័យជាភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីទៅកាន់ទំព័រសំណុំទិន្នន័យជាខេមរភាសា។