អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ចេញ​​ផ្សាយ​ទំព័រព័ត៌មានទិន្នន័យថ្មី​អំពី «​គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ​​​​​​​»

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​ផលិត ​និង​ផ្សាយ​ទំព័រ​ព័ត៌មាន​ថ្មី​អំពី​៖​ “​គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ” នៅ​ប្រទេស​កម្ពុជា​។​ នៅ​លើ​ទំព័រ​ថ្មី​ដែល​មាន​ពីរ​ភាសា​​ជាភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ​​ លោក​អ្នក​អាច​ចូល​ទៅ​ប្រើប្រាស់​ផែន​ទី​ដែល​បង្ហាញ​អំ​ពី​ចំណាយ​ជាក់​ស្តែង​ និង​ចំនួន​គម្រោង​នៃហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ​ និង​តា​រាង​ទិន្នន័យ​ដែល​រួម​មាន  ឈ្មោះ​គម្រោង​ ប្រភេទ​គម្រោង​ ឆ្នាំ​កិច្ច​សន្យា​ ថវិកា​គម្រោង​  ថវិកា​គម្រោងជាក់​ស្តែង​ អ្នក​ទទួល​ការ​ និងការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាន រួមទាំងឯកសារយោង​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​ “​គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ​​​​​​”។​