អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ចេញផ្សាយ​ទំព័រ​ថ្មី​អំពី​ «​គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន​»

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ផលិត​ និង​ផ្សាយ​ទំព័រ​ថ្មី​អំពី​ «​​គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន»​ ដែល​ជា​គោលដៅ​មួយ​ក្នុង​ចំំ​ណោ​ម​គោលដៅ​ទាំង​១៧​ របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ខេមរភាសា​ និង​ភាសា​អង់គ្លេស​។​ នៅ​ក្នុង​ទំព័រ​ថ្មី​នេះ​ អ្នក​នឹង​អាច​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​ ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី៣ នៅ​ក្នុង​ប្រទេស​កម្ពុជា​ និងមធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៣ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ភ្ជាប់​មក​ជាមួយនឹង​ស្ថិតិ​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ និង​ឯកសារយោង​នានា​។​

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​អំពី​គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន។​