អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីចំនួន២ អំពី «គោលដៅទី៥ សមភាពយេនឌ័រ» និង «គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយទំព័រថ្មី២ អំពី «គោលដៅទី៥ សមភាពយេនឌ័រ» និង «គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច» ដែលជាគោលដៅ២ក្នុងចំំណោមគោលដៅទាំង១៧ របស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ខេមរភាសា និងភាសាអង់គ្លេស។ នៅក្នុងទំព័រថ្មីនេះ អ្នកនឹងអាចស្វែងយល់កាន់តែច្បាស់អំពី ការផ្លាស់ប្តូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទៅកាន់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៥ និង ទី៨,ការធ្វើមូលដ្ឋានីយកម្មនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៥ និង ទី៨ នៅក្នុងប្រទេសកម្ពុជា, មធ្យោបាយនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៥ និង ទី៨ នៅក្នុងប្រទេសកម្ពុជា, ការត្រួតពិនិត្យ និងវាយតម្លៃលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៥ និង ទី៨ នៅក្នុងប្រទេសកម្ពុជា ដែលភ្ជាប់មកជាមួយនឹងស្ថិតិទិន្នន័យដែលពាក់ព័ន្ធ និងឯកសារយោងនានា។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី គោលដៅទី៥ សមភាពយេនឌ័រ។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។