អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ចេញផ្សាយ​ទំព័រ​ថ្មី​អំពី​ «​គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ​»

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ផលិត​ និង​ផ្សាយ​ទំព័រ​ថ្មី​អំពី​ «គោលដៅ​ទី៩​ ឧស្សាហកម្ម​ នវានុវត្តន៍​ និង​ហេដ្ឋារចនាសម្ព័ន្ធ​» ដែល​ជាគោល​ដៅ​មួយ​ក្នុង​ចំំ​ណោម​គោលដៅ​ទាំង១៧​ របស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ខេមរភាសា​ និង​ភាសាអង់គ្លេស​។ នៅក្នុង​ទំព័រ​ថ្មីនេះ​ អ្នក​នឹងអាច​ស្វែងយល់​កាន់តែ​ច្បាស់​អំពី​ ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ ទៅកាន់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី៩​ នៅក្នុង​ប្រទេស​កម្ពុជា និង​ការ​ធ្វើ​មូលដ្ឋានីយកម្ម​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី៩​ នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​ភ្ជាប់​មក​ជាមួយនឹង​ស្ថិតិ​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ និង​ឯកសារយោង​នានា​។

=>​ សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​អំពី​គោលដៅ​ទី៩​ ឧស្សាហកម្ម​ នវានុវត្តន៍​ និង​ហេដ្ឋារចនាសម្ព័ន្ធ។​