អង្គការទិន្នន័យអំពីការអភិវឌ្ឍធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យដែលមានស្រាប់អំពី «សម្បទានរ៉ែនៅកម្ពុជា (១៩៩៥-២០២២)»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យដែលមានស្រាប់អំពី «សម្បទានរ៉ែនៅកម្ពុជា (១៩៩៥-២០២២)»។ សំណុំទិន្នន័យនេះពិពណ៌នាអំពីការផ្តល់សម្បទានរ៉ែនៅកម្ពុជាពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២២។ ទិន្នន័យនេះត្រូវបានប្រមូលចងក្រងមកពីប្រភពផ្សេងៗគ្នាជាច្រើន ដូចជា ឯកសាររដ្ឋាភិបាល សារព័ត៌មាន ទិន្នន័យក្រុមហ៊ុន របាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល និងឯកសារបោះពុម្ពផ្សាយផ្សេងទៀតក្រោមទម្រង់ជា pdf និង shapefile។ ទិន្នន័យភូមិសាស្ត្រត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «សម្បទានរ៉ែនៅកម្ពុជា (១៩៩៥-២០២២)»។