ចំណាប់អារម្មណ៍ដំបូងរបស់អ្នកស្ម័គ្រចិត្តរបស់កម្មវិធី Mekong ICT Camp លើកទី៥ នៅកម្ពុជា

Mekong​ ICT​ Camp​ គឺជា​សិក្ខាសាលា​មួយ​ដែល​មាន​រយៈពេល​មួ​យស​ប្តា​ហ៍​ និង​មាន​គោលបំណង​ផ្តល់​ដល់​អ្នកចូលរួម​នូវ​ជំនាញ​ និង​គន្លឹះ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ និង​បរិស្ថាន​ និង​លើកកម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​ច្នៃប្រឌិត​ និង​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម​។​ កម្មវិធី​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នកចូលរួម​ និង​អ្នកជំនាញ​ផ្លាស់​ប្តូរ​ចំណេះដឹង​ និង​ចំណេះធ្វើ​ ដោយ​មានការ​ពិភាក្សា​ និង​បង្កើន​ការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​បញ្ហា​ទាក់ទង​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​អនុ​តំបន់​ទន្លេមេគង្គ​។​ ទាំងនេះ​គឺ​ ដើម្បី​ពង្រឹង​បរិស្ថាន​ឌី​ជី​ថ​ល​មួយ​ប្រកបដោយ​និរន្តរភាព​ទូ​ទាំង​តំបន់​ ដែល​គាំទ្រ​ដល់​ការ​រៀបចំ​ផែនការ​ និង​ការ​អនុវត្ត​កម្មវិធី និង​គោលនយោបាយ​អភិវឌ្ឍន៍​ និង​មនុស្សធម៌​នានា។​

Processed with VSCO with c1 preset

លោក ធី ទ្រី ចូលរួមប្រជុំជាមួយអ្នកស្ម័គ្រចិត្ត Mekong ICT Camp 2017

​កម្ម​វី​ធី​ Mekong​ ICT​ Camp​ លើក​ទី​៥​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​មោទនភាព​ចាប់ពី​ថ្ងៃ​ទី​០៤​ ដល់​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៧​ នៅ​ខេត្តសៀមរាប​ ប្រទេស​កម្ពុជា​។​ ឆ្នាំ​នេះ​ពិសេស​ណាស់​ ដោយ​អូ​ឌី​ស៊ី​ (ODC)​ មាន​កិត្តិយស​ក្នុង​ការ​ចូលរួម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ក៏​ដូច​ជា​មាន​តួនាទី​ជា​វាគ្មិន​ អ្នកសម្របសម្រួល​ និង​គណៈកម្មការ​ផ្តល់​យោបល់​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​នេះ​ផង​ដែរ​។​ សម្រាប់​ពួក​យើង​ជា​អ្នក​ស្ម័គ្រចិត្ត​សម្រាប់​កម្មវិធី​នេះ​  ពួក​យើង​មាន​ក្តី​រំភើប​រីករាយ​ ដែល​អាច​ចូលរួម​ក្នុង​ការ​រៀបចំ​​ និង​ធ្វើ​ឲ្យ​សិក្ខាសាលា​នេះទ​ទួល​បាន​នូវ​ភាព​ជោគជ័យ​។​

​នៅ​ថ្ងៃ​ទី​២២​ ខែកក្កដា​ឆ្នាំ​២០១៧​ ពួក​យើង​ជា​ក្រុម​អ្នក​ស្ម័គ្រចិត្ត​មាន​កិច្ចប្រជុំ​ជា​ក្រុម​មួយ​ជាមួយ​លោក​ ធី​ ទ្រី​ នៅ​Emerald​ HUB​ ដើម្បី​ពិភាក្សា​ការងារ​។​ នោះ​គឺជា​ថ្ងៃ​តែ​មួយ​ ដែល​បេក្ខជន​ដាក់​ពាក្យ​ដើម្បី​ធ្វើ​អ្នក​ស្ម័គ្រចិត្ត​ត្រូវ​បាន​ជ្រើសរើស​ទៅ​វគ្គ​សម្ភាសន៍​។​ កម្មវិធី​នេះ​ បាន​ទទួល​ពាក្យ​សម្រាប់​អ្នក​ស្ម័គ្រចិត្ត​ចាប់ពី​ថ្ងៃ​ទី​៥​ ខែមេសា​ឆ្នាំ​២០១៧​ ហើយ​បាន​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៧​ ។​ អ្នក​ដាក់​ពាក្យ​មាន​រហូត​ដល់​ទៅ​ជាង​ ៣០០​នាក់​ ប៉ុន្តែ​មាន​តែ​អ្នក​ស្ម័គ្រចិត្ត​ចំនួន​ ៨​នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​កម្មវិធី​ Mekong​ ICT​ Camp​ 2017 នេះ​។​

Processed with VSCO with c1 preset

លោក បេ ចាន់ត្រា និង អ្នកស្ម័គ្រចិត្ត

Processed with VSCO with c1 preset

កិច្ចប្រជុំអ្នកស្ម័គ្រចិត្តសម្រាប់ Mekong ICT Camp

 

កិច្ច​ប្រជុំ​គ្នា​លើក​ដំបូង​ប្រព្រឹត្ត​ទៅយ៉ាង​រលូន​ ដោយ​ពួក​យើង​ចាប់ផ្តើម​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​ និង​ស្វាគមន៍​គ្នា​ជា​មិត្ត​។​ កិច្ចប្រជុំ​បាន​ចាប់ផ្តើមដោយ​អ្នក​ស្ម័គ្រចិត្ត​ម្នាក់ៗ​ចាប់ផ្តើម​ណែនាំ​ខ្លួន​  ហើយ​បាន​ពិភាក្សា​អំពី​ការ​រៀបចំ​ និង​ការ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ Mekong​ ICT​ Camp​ និង​ Barcamp​ Cambodia​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​១០​ ខែកញ្ញា​ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​ ។​


​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ​ អ្នក​ស្ម័គ្រ​ចិត្តបាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ដំបូង​របស់​ពួក​គេ​ អំពី​មូលហេតុ​ដែល​ពួក​គេ​សម្រេចចិត្ត​ចូលរួម​ក្នុងកម្មវិធី​ Mekong​ ICT​ Camp​​។​

​នេះ​គឺជា​ការ​លើក​ឡើង​ខ្លះៗ​ពី​អ្នក​ស្ម័គ្រចិត្តរបស់យើង​៖

កញ្ញា​ ហុយ​ ស​ម្ប​ត្តិ ៖​ “​ឈ្មោះ​របស់ខ្ញុំ​គឺ​សម្បត្តិ​ ហើយ​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​។​ ខ្ញុំ​ធ្វើការ​នៅ​ក្នុង​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​នៅ​រា​ធានី​ភ្នំពេញ​។​ ខ្ញុំ​ធ្លាប់​ជា​អ្នកចូលរួម​ក្នុង​ Mekong​ ICT​ Camp​ នៅ​ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ​ ។​ តាម​រយៈ​បទ​ពិសោធន៍​នៃ​ការ​ចូល​រួមការ​បោះជំរុំ​កាលពី​លើក​មុន​ វា​បាន​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​ចង់​ចូលរួម​ក្នុង​កម្មវិធី​នេះ​ម្តងទៀត​។​ មិនមែន​ត្រឹមតែ​ជា​អ្នកចូលរួម​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ចង់​ជួយ​ និង​ចូលរួម​ច្រើន​ជាង​នេះ​ ជា​ជាង​គ្រាន់តែ​អង្គុយ​ ហើយ​ស្តាប់​។​ នោះ​គឺ​ ខ្ញុំ​ចង់​ក្លាយជា​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​។​ ខ្ញុំ​អាច​ចូលរួម​យ៉ាង​សកម្ម​ ហើយ​ខ្ញុំ​សប្បាយចិត្ត​ក្នុង​ការ​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​សម្រាប់​ការ​បោះជំរុំ​លើក​នេះ​។​ អនុញ្ញាត​ឱ្យ​ខ្ញុំ​ជួយ​អ្នក​!”

លោក​ លឹ​ម​ រស្មី ​៖​ “​សួស្តី​ខ្ញុំ​​បាទ ​រស្មី​។​ បច្ចុប្បន្ន​នេះ​ ខ្ញុំ​ជា​អ្នកមាន​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកល​វិទ្យាល័យ​​អា​មេ​រិ​ក​កាំ​ង​ភ្នំពេញ​ (AUPP)​ និង​សាកលវិទ្យាល័យ​ Fort​ Hays​ State​។​ នេះ​ជា​លើក​ទី​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ហើយ​ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់​។​ មូលហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​ចូលរួម​ក្នុង​ការ​បោះជំរុំ​នេះ​ ពីព្រោះ​ខ្ញុំ​ចង់​ពង្រីក​ចំណេះដឹង​ និង​បទ​ពិសោធន៍​ទាក់ទង​ទៅ​នឹង​ជំនាញ​ដែល​ខ្ញុំ​កំពុង​រៀន​ ក៏​ដូច​ជា​បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយ​អ្នក​ដទៃ​ទៀត​។​ បទ​ពិសោធ​ជាក់ស្តែង​ហាក់ដូចជា​ហួស​ពី​ការ​រំពឹង​ទុក​របស់ខ្ញុំ​ទៅ​ទៀត​។​ ​​ខ្ញុំ​សង្ឃឹមថានឹង​ជួប​អ្នក​ទាំងអស់​គ្នា​ឆាប់ៗ​ក្នុង​ព្រឹត្តិការណ៍​ Mekong​ ICT​ Camp​ នេះ​។​”