សិក្ខាសាលា​ស្តី​អំពី​ គេហទំព័រ​អូ​ឌី​ស៊ី​ និង​ព័ត៌មាន​សេវា​សាធារណៈ​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែ វិច្ឆិកា​ ឆ្នាំ​ ២០១៧​ នៅ​ការិយា​ល័យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC) រាជធានី​ភ្នំពេញ​​ ក្រុម​ការងារ​អូឌីស៊ី​​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ “​គេហទំព័រ​អូ​ឌី​ស៊ី​ និង​ការ​ទទួល​បាន​ព័ត៌មាន​អំពី​សេវា​សាធារណៈ​”​ ​ ដែល​សិក្ខាសាលា​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ កម្មវិធី​របស់​ប្រទេស​ស៊ុ​យ​អែ​ត​សម្រាប់​វិស័យ​ ICT​ នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​ ហៅ​កាត់​ថា​ “SPIDER”​ ក្រោម​គម្រោង​ “​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ការ​ចូលរួម​ក្នុង​ការ​ផ្តល់​សេវា​របស់​រដ្ឋាភិបាល​”​។​

​គោលបំណង​នៃ​ការ​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ ទំព័រ​ស្តី​ពី​ការ​ទទួល​បាន​សេវា​សាធារណៈ​នៅ​លើ​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​ការ​ប្រើប្រាស់​ ការ​ទាញ​យក​ព័ត៌មាន​ និង​ទិន្នន័យ​ពី​ទំព័រ​នេះ​ សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​លើកកម្ពស់​ជីវភាព​ និង​គុណភាព​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ចូលរួម​ចំណែក​អភិបាលកិច្ច​ល្អ​ និង​តម្លាភាព​ក្នុង​វិស័យ​សេវា​សាធារណៈ​។​​ ​កិច្ចប្រជុំ​នេះ​ មាន​អ្នកចូលរួម​ចំនួន​ ១៣​​ នាក់​ ​រួម​មានអ្នក​សម្រប​សម្រួល​គណនេយ្យ​ភាព​សង្គម​ (CAF) ​អ្នក​សារព័ត៌មាន​ប្រជា​ពលរដ្ឋ​​ (CJ) ​​និង​ក្រុម​ការងារ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​​ (CCIM)​។​

Mr.THY Try, ODC Executive Director, was welcoming to the participants.

លោកធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) កំពុងមានមតិស្វាគមន៍ទៅកាន់អ្នកចូលរួម។

Self-introduction of participants to the workshop.

ការណែនាំខ្លួនដោយអ្នកចូលរួមទៅកាន់អង្គសិក្ខាសាលា។

ODC IT Team is presenting on how to use internet searching for information and to secure the internet access devices.

ក្រុមការងារ​ផ្នែក​ព័ត៌មាន​វិទ្យា​កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណែតក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ និង​ពី​របៀប​រក្សា​សន្តិសុខ​ឧបករណ៍​ដែល​ប្រើប្រាស់​សម្រាប់​ដំណើការ​អ៊ីន​ធើ​ណែត​។​

Refreshment for the participants.

អាហារ​សម្រន់​សម្រាប់​សិក្ខាកាម​។

ODC Editor Team is demoing Open Development Cambodia website, with the participant using his smart phone to access to the website.

ក្រុម​ការងារ​ពណ្ណាធីការ​របស់អូឌីស៊ី​កំពុងធ្វើការ​ចុច​បង្ហាញ​ពី​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូឌីស៊ី​)​ ​ដោយ​មាន​សិក្ខាកាម​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​របស់​គាត់​ដើម្បី​ចូល​ទៅកាន់​គេហទំព័រ​អូឌីស៊ី​។​​

Participants were raising the questions regarding to the internet security practice.

សិក្ខាកាម​កំពុង​លើក​ជា​សំនួរ​​​ទៅកាន់​ក្រុមការងារ​អូឌី​ស៊ី​។​

ODC Editor Team was training the participants on how to get access to Access to public services profile page and to search the information and download data from the page.

ក្រុម​​ការងារ​ពណ្ណាធីការ​របស់​អូឌីស៊ី​កំពុង​​ធ្វើការ​បង្ហាត់​បង្ហាញ​ដល់​សិក្ខាកាម​ពី​​ដំណើរ​ការ​ចូល​ទៅ​កាន់​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ “​ការទទួល​បាន​សេវា​សាធា​រណៈ​”​ ​និង​របៀប​ដើម្បី​ស្វែង​រក​ព័ត៌មាន​ ​និង​ទាញ​ទិន្នន័យ​​ពី​ទំព័រ​នេះ​។​

ODC Editor Team was showing how to view and download map layers regarding to school, hospital, and health care centre location from Access to public services page.

ក្រុម​ការងារ​ពណ្ណា​ធីការ​​របស់​អូឌីស៊ី​កំពុង​បង្ហាញ​ពី​របៀប​ក្នុង​ការ​​មើល​ និង​ទាញ​យក​​ស្រទាប់​ផែន​ទី​ ទាក់​ទង​នឹង​ទីតាំង​សាលារៀន​ មន្ទីរ​ពេទ្យ​ ​និង​មណ្ឌល​សុខ​ភាព​​ ពី​ទំព័រ​ការ​ទទួល​បាន​សេវា​សាធារណៈ​។

13

សិក្ខាកាម​កំពុង​ឡើង​បង្ហាញ​ពី​របៀប​នៃ​ការ​​ប្រើ​ប្រាស់​សេវា​រថយន្ត​ក្រុង​សាធារណៈ​នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​ប្រើប្រាស់​ផែន​ទី​ខ្សែរ​​រត់​នៅ​លើ​ទំព័រ​ការទទួល​បាន​សេវា​សាធារណៈ​។​​

Team from CCIM was introducing the Sarika Radio to the participant.

ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​​ កំពុង​ធ្វើ​ការ​​ណែ​នាំ​អំពី​​​កម្មវិធី​ ​”សេវា​ល្អ​សង្គម​ល្អ​” ដែល​មាន​ចាក់​ផ្សាយ​នៅ​លើ​វិទ្យុ​សារិកា​​។

Group photo in front of ODC office.

រូបថត​ជា​ក្រុម​នៅ​មុខ​ការិយាល័យ​អូឌីស៊ី​។​​