សិក្ខាសាលា​ស្តី​អំពី​ គេហទំព័រ​អូ​ឌី​ស៊ី​ និង​ព័ត៌មាន​សេវា​សាធារណៈ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​,​ (​គ​.​ជ​.​អ​.​ប​),​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​

​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​ ២០១៧​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ “​គេហទំព័រ​អូ​ឌី​ស៊ី​ និង​ការ​ទទួល​បាន​ព័ត៌មាន​អំពី​សេវា​សាធារណៈ​”​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ រាជធានី​ភ្នំពេញ​ ដែល​សិក្ខាសាលា​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ កម្មវិធី​របស់​ប្រទេស​ស៊ុ​យ​អែ​ត​សម្រាប់​វិស័យ​ ICT​ នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​ ហៅ​កាត់​ថា​ “SPIDER”​ ក្រោម​គម្រោង​ “​ការ​យល់​ដឹង​ជា​សាធារណៈ​ និង​ការ​ចូលរួម​ក្នុង​ការ​ផ្តល់​សេវា​របស់​រដ្ឋាភិបាល​”​។​

​គោលបំណង​នៃ​ការ​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ ទំព័រ​ស្តី​ពី​ការ​ទទួល​បាន​សេវា​សាធារណៈ​នៅ​លើ​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​ការ​ប្រើប្រាស់​ ការ​ទាញ​យក​ព័ត៌មាន​ និង​ទិន្នន័យ​ពី​ទំព័រ​នេះ​ សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​លើកកម្ពស់​ជីវភាព​ និង​គុណភាព​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ចូលរួម​ចំណែក​អភិបាលកិច្ច​ល្អ​ និង​តម្លាភាព​ក្នុង​វិស័យ​សេវា​សាធារណៈ​។​

​កិច្ចប្រជុំ​នេះ​ មាន​អ្នកចូលរួម​ចំនួន​ ១៧​ នាក់​ ​រួម​មាន​អ្នក​​តំណាង​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ​.​ជ​.​អ​.​ប​)​ តំណាង​អាជ្ញាធរ​មូលដ្ឋាន​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ ដែល​កំពុងធ្វើការ​ទាក់ទង​នឹង​គម្រោងការ​អនុវត្ត​ក្រប​ខណ្ឌ​គណនេយ្យ​ភាព​សង្គម​-ISAF​។​

2

ក្រុមការងារពណ្ណាធីការកំពុងធ្វើកិច្ចស្វាគមន៍ដល់អ្នកចូលរួម។

5

លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ កំពុងធ្វើការស្វាគមន៍ដល់អ្នកចូលរួម និងប្រកាសបើកសិក្ខាសាលា។

7

អ្នកចូលរួមកំពុងធ្វើការណែនាំខ្លួនទៅកាន់អង្គសិក្ខាសាលា។

8

ក្រុមការងារពណ្ណាធីការរបស់អូឌីស៊ីកំពុងធ្វើបទបង្ហាញអំពីគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ។

9

លោក ជេដ្ឋ គីមជុង តំណាងគណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(​គ​.​ជ​.​អ​.​ប​)​ និង​ជា​អនុប្រធាន​អង្គភាព​ត្រួតពិនិត្យ​ វាយតម្លៃ​ និង​តាមដាន​ កំពុងធ្វើបទបង្ហាញអំពីការងាររបស់ គ.ជ.អ.ប ទាក់ទងនឹងគម្រោងការងារអនុវត្តគណនេយ្យភាពសង្គម។

10

លោក ជេដ្ឋ គីមជុង កំពុងធ្វើបទបង្ហាញអំពីការចូលទៅដំណើរការប្រើប្រាស់ទិន្នន័យ iSAF នៅលើគេហទំព័រ គ.ជ.អ.ប។

11

អ្នកចូលរួមកំពុងចោទជាសំនួរទៅកាន់លោក ជេដ្ឋ គីមជុង ទាក់ទងនឹងគេហទំព័រ គ.ជ.អ.ប​។

12

ក្រុមការងារអូឌីស៊ី កំពុងជួយដល់អ្នកចូលរួមពីរបៀបការប្រើប្រាស់គេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងរបៀបនៃការស្វែងរកព័ត៌មាននៅលើទំព័រ ការទទួលបានសេវាសាធារណៈ។

13

អ្នកចូលរួមកំពុងសរសេរនូវមតិ យោបល់របស់ខ្លួនសម្រាប់សកម្មភាពមួយថ្ងៃពេញនៅក្នុងសិក្ខាសាលានេះ នៅលើក្រដាសបិតពណ៌ ហើយលោក ធី ទ្រី នាយកប្រតិបត្តិអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ធ្វើការបូកសរុប។

14

រូបថតជាក្រុមនៃអ្នកចូលរួម ជាមួយនឹងក្រុមការងារអូឌីស៊ី។