ODC English Site
កម្ពុជា-អាមេរិក ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងកិច្ចព្រមព្រៀងពន្ធបដិការ
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/GC4vk
សេចក្តីជូនដំណឹង គ.ស.ម.ក៖ សមាជិកព្រឹទ្ធសភាថៃជំរុញឱ្យក្រសួងការបរទេសរបស់ខ្លួនពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ចេញផ្សាយសេចក្តីជូនដំណឹងដល់សាធារណជនអំពីការលើកឡើងរបស់លោកជំទាវ Angkhana Neelapaijit ដោយយោងតាមកាសែត Khaosod English ចុះថ្ងៃទី១២ ខែតុលា ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក)
គ.ស.ម.ក ដាក់ញត្តិបន្ទាន់ទៅកាន់ការិយាល័យ OHCHR ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានដាក់ញត្តិទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស អំពីការប្រើប្រាស់សំឡេងរំខាន ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក)
សេចក្តីថ្លែងការណ៍ពិសេសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីសកម្មភាពឈ្លានពានរបស់ថៃនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់ថាបានរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ក្នុងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដោយ ...
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់អនុវត្តគម្រោងចំនួនពីរ
ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីឥណទានសម្បទានODA សម្រាប់អនុវត្ត “គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹក ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងទេសចរណ៍៖ សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់សន្លឹកវិញ្ញាបនបត្របណ្តុះបណ្តាលគំរូថ្មី
នៅថ្ធៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ដល់ក្រសួង ស្ថាប័ន ប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ ពីបច្ចុប្បន្នកម្ម និងដាក់ឱ្យប្រើប្រាស់គំរូសន្លឹកវិញ្ញាបនបត្របណ្តុះបណ្តាលថ្មី ដូចមានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។ ...
ក្រសួងទេសចរណ៍
កម្ពុជាដាក់ឱ្យប្រើប្រាស់កង ដែលអាចបង្ការការឆ្លងមេរោគអេដស៍ ជាលើកដំបូងនៅក្នុងតំបន់
ក្រសួងសុខភិបាលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការអនុវត្តជាដំណាក់កាល នូវការប្រើកងមានជាតិថ្នាំដាពីវីរីន (Dapivirine) ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ក្នុងចំណោមស្ត្រីប្រឈមខ្ពស់នៅកម្ពុជា (DVR-PrEP) ។ ការប្រកាសដាក់ឱ្យដំណើរកានេះ ត្រូវបានធ្វើឡើងនាថ្ងៃ ព្រហស្បតិ៍ ទី៩ ខែតុលានេះ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្រោមអធិបតីភាព លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-10-10-1020-263489
សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន ត្រូវបានពន្យារពេល ខណៈរដ្ឋាភិបាលកែសម្រួលច្បាប់ ស្តីពី របបសារព័ត៌មាន និងច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ
មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន (A2I) ដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយ មិនទាន់ត្រូវបានអនុម័តនៅឡើយទេ ដោយសារក្រសួងព័ត៌មានកំពុងកែសម្រួលច្បាប់ ស្តីពី របបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ថ្មីមួយទៀតស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាភាពត្រឹមត្រូវ។ ...
ឃួន ណារីម
https://khmer.cambojanews.com/a2i-draft-law-delayed-as-government-revises-press-fake-news-laws/
ការនាំចេញតាមផ្លូវទឹករបស់កម្ពុជាទៅថៃធ្លាក់ចុះ ៦,៦ភាគរយក្នុងខែកញ្ញា
បន្ទាប់ពីការបិទច្រកផ្លូវគោក ការនាំចេញកសិផលរបស់កម្ពុជាតាមផ្លូវទឹកទៅកាន់ប្រទេសថៃក៏បានធ្លាក់ចុះមកនៅត្រឹម ១៧២៨តោន ស្មើនឹង ៥,៨លានដុល្លារនៅចន្លោះថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodias-waterway-exports-to-thailand-drop-66-in-september
AMRO ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៤,៩ ភាគរយក្នុងឆ្នាំ ២០២៥
សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងក្នុងអត្រា ៤,៩ ភាគរយនៅឆ្នាំ ២០២៥ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពខែតុលានៃការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលចេញផ្សាយកាលពីម្សិលមិញ។ របាយការណ៍បានបន្ថែមថា ប្រទេសវៀតណាមស្ថិតនៅលំដាប់កំពូលមានអត្រាកំណើន ៧,៥ ភាគរយក្នុងចំណោមប្រទេសសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់អាស៊ាន បន្ទាប់មកមានប្រទេសហ្វីលីពីន ៥,៦ ភាគរយ ឥណ្ឌូនេស៊ី ៥ ភាគរយ និងម៉ាឡេស៊ី ៤,៣ ភាគរយ។ ...
Sreekanth Ravindran
https://shorturl.at/Taegn
រដ្ឋាភិបាលប្រកាសអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល លើកកម្ពស់សុខភាព និងលុបបំបាត់ជំងឺឆ្លង
រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលលើកដំបូងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០៣៤ ដើម្បីលើកកម្ពស់សុខភាព លុបបំបាត់ជំងឺឆ្លង កាត់បន្ថយអត្រាមរណភាព កែលម្អសុខភាពបន្តពូជ និងពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម។ ...
ហង្ស ពណ្ណរាយ
https://shorturl.at/LmlkX
ព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណី ត្រូវបានកត់ត្រាដោយក្រសួងព័ត៌មានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥
គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានរកឃើញ និងកត់ត្រាព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណី ក្នុងត្រីមាសទី៣ ខែឆ្នាំ២០២៥នេះ ដែលក្នុងនោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃមានដល់ទៅ៨៥៧ករណី បង្កើតដោយប្រើ AI។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-10-9-167-263485
អគ្គនាយកដ្ឋានពន្ធដារ៖ សេចក្តីជូនដំណឹងស្តីពីការពន្យារពេលបង់ពន្ធលើអចលនទ្រព្យឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ
នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ (អ.ព.ដ) បានចេញសេចក្តីជូនដំណឹងស្តីពីការពន្យារពេលសម្រាប់ការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ការពន្យារពេលនេះត្រូវ ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្ដីប្រកាសពត៌មាន៖ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) ជាផ្លូវការរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា បានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) ជាផ្លូវការលើកទី២ របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ” ក្រោមអធិបតីភាពដ៏ ...
ផ្សារមូលបត្រកម្ពុជា
‘South Bokor’ នឹងក្លាយជាគោលដៅខួងដំបូង បន្ទាប់ពីត្រួតពិនិត្យទិន្នន័យ 2-D seismic programme data’
ក្រុមហ៊ុន EnerCam Resources Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Angkor Resources បានពិនិត្យទិន្នន័យបឋមពីតំបន់ South Bokor Basin ដោយប្រើប្រាស់វិធីសាស្រ្តរំញ័រ (2-D seismic programme) ដែលទើបបញ្ចប់ថ្មីៗនេះនៅប្លុក VIII នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...
Sreekanth Ravindran
https://shorturl.at/rKF12
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងចែកចាយពូជកៅស៊ូដែលផ្តល់ទិន្នផលខ្ពស់ដល់កសិករ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើនការបញ្ចេញនិងចែកចាយពូជកៅស៊ូថ្មី ដែលផ្តល់ទិន្នផលខ្ពស់ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍ដោយវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា។ ...
Sreekanth Ravindran
https://shorturl.at/aZ30o
លោក ហ៊ុន សែន ស្នើឲ្យរដ្ឋាភិបាលកម្ចាត់ចោលមន្ត្រីនិងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃពេលព្រំដែនកំពុងបិទ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយកម្ពុជាថា អត់ទំនិញគេមិនបាន។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-10-8-1918-263476
ការងារនិងប្រព័ន្ធគាំពារសង្គមមានតម្រូវការកាន់តែច្រើន នៅចំពោះមុខពលកររាប់សែននាក់ត្រឡប់ពីប្រទេសថៃ
ប្រជាជនកម្ពុជាជិត ៩សែននាក់បានវិលត្រឡប់មកពីប្រទេសថៃវិញ គិតចាប់តាំងពីខែកក្កដា ដែលនេះជាចលនាដ៏ធំជាងអំឡុងពេលមានជំងឺរាតត្បាតទៅទៀត និងជាចលនាមួយដែលកំពុងធ្វើឱ្យសេដ្ឋកិច្ចជនបទ ទីផ្សារការងារ និងប្រព័ន្ធសុវត្ថិភាពសង្គមកំពុងមានសម្ពាធតានតឹង។ ...
សេង ម៉េងហេង
https://kiripostkhmer.com/stories/pressure-mounts-to-strengthen-services-for-returning-cambodian-migrant-workers
ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះកិច្ចព្រមព្រៀងជំរុញហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែនភាគឦសាន
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន KCI-BOTEK JV ដែលជាសម្ព័ន្ធអន្តរជាតិ ដើម្បីពន្លឿនគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដើម្បីកែលម្អការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធព្រំដែនក្នុងខេត្តភាគឦសាន។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/54IgX
លោក ស៊ូ សុជាតិ៖ ទីផ្សារហ៊ុនកម្ពុជានឹងកើនលើស ៧០០លានដុល្លារនៅចុងឆ្នាំនេះ
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករទីផ្សារមូលបត្រកម្ពុជា (SERC) បានថ្លែងកាលពីថ្ងៃអង្គារថា ទុនវិនិយោគក្នុងទីផ្សារភាគហ៊ុនមានលើសពី៥៥០ លានដុល្លារ ហើយរំពឹងថានឹងកើនឡើងដល់៧០០លានដុល្លារនៅចុងឆ្នាំនេះ។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/Kvjmz
អាជ្ញាធរអំពាវនាវអ្នកទេសចរឱ្យប្រុងប្រយ័ត្ននូវគេហទំព័រស្នើសុំទិដ្ឋាការក្លែងក្លាយដែលលួចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់
អ្នកទេសចរកំពុងត្រូវបានអំពាវនាវឱ្យប្រុងប្រយ័ត្នថា ពួកគេពិតជាបានដាក់ពាក្យស្នើសុំទិដ្ឋាការអេឡិចត្រូនិកតាមរយៈបណ្ដាញផ្លូវការពិតប្រាកដ បន្ទាប់ពីគេហទំព័រមួយក្លែងបន្លំធ្វើជាភ្នាក់ងារស្នើសុំទិដ្ឋាការ ហើយត្រូវបានរកឃើញថាកំពុងលួចយកព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យហិរញ្ញវត្ថុរបស់អ្នកទេសចរ។ ...
មាស ម៉ូលីកា
https://kiripostkhmer.com/stories/tourists-warned-of-fake-e-visa-website-stealing-personal-information
កម្ពុជា និងរដ្ឋ Sarawak របស់ម៉ាឡេស៊ី ស្វែងរកកិច្ចសហប្រតិបត្តិការដឹកជញ្ជូន
កម្ពុជា និងរដ្ឋសហព័ន្ធម៉ាឡេស៊ី Sarawak កាលពីថ្ងៃអង្គារបានពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកឱកាសវិនិយោគសំខាន់ៗក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយផ្តោតលើការអភិវឌ្ឍការតភ្ជាប់ផ្លូវសមុទ្រថ្មី។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/twzTI
ជប៉ុនផ្ដល់ប្រាក់កម្ចី ២៩២,២ លានដុល្លារ ដើម្បីគាំទ្រកំណើនទឹកស្អាត និងអគ្គិសនីក្នុងរាជធានីភ្នំពេញ
ប្រទេសជប៉ុនផ្ដល់ជំនួយដល់កម្ពុជាជាង ២៩២លានដុល្លារ ដើម្បីជួយកែលម្អការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីរបស់រាជធានីក្នុងសកម្មភាពដែលប្រទេសសង្ឃឹមថានឹងជួយដល់កំណើនសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។ ...
មាស ម៉ូលីកា
https://kiripost.com/stories/japan-loans-2922m-to-support-clean-water-and-electricity-growth-in-phnom-penh
លោកឃួង ស្រេង៖ ខែវស្សានាំគ្នាចុះពិនិត្យប្រឡាយ លូ កាយបើកមុខទឹក, ខែប្រាំងស្ដារលូ ស្ដារប្រឡាយ
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ធ្វើការចុះពិនិត្យប្រព័ន្ធលូ និងប្រឡាយទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សា ដើម្បីស្តារ រំដោះទឹកកុំឱ្យមានការជន់លិចលំនៅឋានប្រជាពលរដ្ឋ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-10-7-1742-263461






