តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ប្តឹង​អភិបាល​រង​ខណ្ឌ​ដូនពេញ

លោក លឹម គីមយ៉ា តំណាង​រាស្រ្ត​ជាប់​ឆ្នោត របស់​គណបក្ស​ប្រឆាំង បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ម្សិលមិញ ប្រឆាំង​នឹង​មន្រ្តី​រដ្ឋាភិបាល ដែល​លោក​អះអាង​ថា បាន​ដឹក​នាំ​ការ​វាយ​ប្រហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ចន្ទ សប្តាហ៍​មុន។ លោក ឃិត ឃី មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោក គឹមយ៉ា ទាមទារ​សំណង​ចំពោះ​ការ​វាយប្រហារ ដែល​លោក​បាន​អះអាង​ថា បាន​បញ្ជា​ដោយ​លោក សុខ ពេញវុធ អភិបាល​រង ខណ្ឌ​ដូនពេញ។ លោក គឹមយ៉ា ត្រូវ​បាន​គេ​វាយ​ចំ​មុខ​ក្នុង​អំឡុង​អំពើ​ហិង្សា​នោះ។ «ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ជួស​លោក គឹមយ៉ា ដែល​ចោទ​ប្រកាន់​លោក សុខ ពេញវុធ និង​ជន​សម​គំនិត គឺ​បុរស​ពាក់​ឯក​សណ្ឋាន​ពណ៌​ខៀវ​ថា បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់។ គាត់​ទាម​ទារ​សំណង ១ ម៉ឺន​ដុល្លារ»។ ប្រសិន​បើ​តុលាការ​ចាត់​ការ​រឿង​ក្តី​នេះ បទ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា អាច​មាន​ទោស​រហូត​ដល់ ៥ ឆ្នាំ។ លោក​បន្ថែម​ថា ជន​រងគ្រោះ​បួន​នាក់​ផ្សេង​ទៀត ក៏​បាន​ជួប​ជាមួយ​នឹង​លោក ឃី កាល​ពី​ម្សិលមិញ​ផង​ដែរ ហើយ​បាន​ត្រៀម​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត។ …

ឆាយ ច័ន្ទនីដា និង Alice Cuddy
http://www.postkhmer.com/national/1-national-news/113580-2014-04-29-02-46-53