ក្រុមអន្ធពាលកាងដីឲ្យក្រុមហ៊ុនគំរាមសម្លាប់មន្ត្រីសិទ្ធិមនុស្ស
ជម្លោះដីធ្លីដ៏សាហាវមួយនៅក្នុង ខណ្ឌទួលគោក កាន់តែធ្ងន់ធ្ងរបន្ថែមទៀតកាលពីថ្ងៃសុក្រ នៅពេលក្រុមអន្ធពាលបានគំរាមសម្លាប់បុគ្គលិកអង្គការសិទិ្ធមនុស្ស ដែលកំពុងថតវីដេអូឯកសារស្តីពីវិវាទដីធ្លីនោះ។ លោក វ៉ាន់ សុផាត អ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា៖ «បុរស ៦ នាក់បានរុញខ្ញុំចេញពីកន្លែងនោះ។ ម្នាក់ស្រែកថា ខ្ញុំមិនអនុញ្ញាតឲ្យអ្នករួចខ្លួនទេ ហើយម្នាក់ទៀតបានគ្រវីពូថៅមកជិតក្បាលខ្ញុំ។ ពួកគេកាន់ពូថៅ ញញួរ និងកាំបិត ហើយនិយាយទៀតថា ពួកគេធ្វើការឲ្យម្ចាស់ដី»។ ប្រជាពលរដ្ឋ ៣ គ្រួសារបានបន្តបដិសេធមិនព្រមចាកចេញពីដីជម្លោះដែលពួកគេបានរស់នៅចាប់តាំងពី ឆ្នាំ១៩៨០ នេះទេ បើទោះបីជាពួកគេបានទទួលរងនូវការគំរាមកំហែង និងបំភិតបំភ័យជាប្រចាំថ្ងៃពីសំណាក់ក្រុមក្មេងទំនើងដែលបានជួលដោយម្ចាស់ដីនោះ។ គ្រួសារទាំងនោះបានអះអាងថា បុរសទាំងនោះត្រូវបានលោកឧកញ៉ា ឃុន សៀ បញ្ជាមកធ្វើបាបកុំឲ្យពួកគេរស់នៅបានស្រួល។ ឧកញ៉ា ឃុន សៀ គឺជាពាណិជ្ជករដែលមានទំនាក់ទំនងនយោបាយដែលធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម និងអចលនទ្រព្យ។ …
Amelia Woodside
http://postkhmer.com/national/1-national-news/114223-2014-05-13-03-01-14