១១ នាក់ត្រូវបញ្ជូនទៅតុលាការ រឿងបំផុសពលរដ្ឋឲ្យចាប់យកដី
ជនសង្ស័យ ១១ នាក់ត្រូវបានសមត្ថកិច្ចខេត្ដព្រះសីហនុចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាបន្ដបន្ទាប់ក្នុងអំឡុងពេល ១ សប្ដាហ៍កន្លងមក ហើយ ៧ នាក់ក្នុងចំណោមពួកគេ ត្រូវបានតុលាការចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនខណៈ ៤ នាក់ទៀតកំពុងធ្វើការសាកសួរ ក្នុងករណីដឹកនាំប្រជាពលរដ្ឋទៅបោះបង្គោលវាតយកដីរដ្ឋ និងដីឯកជន។ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្ដព្រះសីហនុបានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យ ១១ នាក់ត្រូវចាប់បញ្ជូនទៅតុលាការកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យម្សិលមិញ។ …
វ៉ន ដារ៉ា
https://bit.ly/2CpvSbz