ភ្នំពេញប៉ុស្តិ៍
អង្គការសង្គមស៊ីវិលជាង ៦០ បង្ហាញក្តីបារម្ភរឿងផ្អាក EBA
ក្រុមអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហជីពជាង ៦០ បានចេញសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ បង្ហាញក្តីបារម្ភជាថ្មីទៀត រឿងផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ខណៈពេលដែលប្រតិភូសហភាពអឺរ៉ុបកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ...
នៀម ឆេង
https://bit.ly/2FncFJ9
កម្ពុជាផលិតដំឡូងមី ១៣ លានតោននៅ ២០១៨
កម្ពុជាផលិតដំឡូងមីបានជាង ១៣ លានតោនកាល ពីឆ្នាំមុន គឺធ្លាក់ចុះជិត ១ ភាគរយធៀបនឹងឆ្នាំ ២០១៧ ទោះបីជាទំហំនៃការដាំដុះបានកើន ៦ ភាគរយ ដល់ ៦៥០ ៥១០ ហិកតានៅទូទាំងប្រទេសក៏ដោយ។ ...
ចេង សុខហ័ង
https://bit.ly/2FdMN1g
ពលរដ្ឋ ៤៨ គ្រួសារគ្មានជម្រកបន្ទាប់ពីភ្លើងឆេះផ្ទះអស់
អង្គការមូលនិធិកុមារកម្ពុជា (CCF) ដែលជាអង្គការជួយកុមារ និងគ្រួសារក្រីក្ររស់នៅក្បែរគំនរសំរាមស្ទឹងមានជ័យបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាពលរដ្ឋចំនួន ៤៨ គ្រួសារកំពុងតែគ្មានជម្រករស់នៅ ...
ខន សាវិ
https://bit.ly/2Y3TDz3
ក្រុមហ៊ុនរ៉ែជាង ១០ ក្នុងចំណោម ៩០ នៅខេត្តកំពង់ស្ពឺត្រូវបើកឲ្យដំណើរការវិញ
ក្រុមហ៊ុនរ៉ែចំនួន ៩០ នៅទូទាំងខេត្តកំពង់ស្ពឺដែលត្រូវបានអាជ្ញាធរផ្អាកមិនឲ្យធ្វើសកម្មភាពរយៈពេល ១ សប្តាហ៍ ដើម្បីស្រោចទឹកតាមផ្លូវកុំឲ្យហុយ ដែលត្រូវជួសជុល និងកែតម្រូវបច្ចេកទេសនានានោះ គឺមកដល់ថ្ងៃទី ១៩ ខែ មីនា ក្រុមហ៊ុនរ៉ែជាង ១០ ត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្មឡើងវិញ ក្រោយ ...
សុទ្ធ គឹមសឿន
https://bit.ly/2FjRF57
NGO មួយនៅបារម្ភពីការលុបឆ្នេរ ខណៈលទ្ធផលសិក្សាមិនទាន់បង្ហាញ
អង្គការសង្គមស៊ីវិលដែលតាមដានបញ្ហាដីធ្លីនៅខេត្ដព្រះសីហនុបានបន្ដរិះគន់ចំពោះការចាក់ដីលុបសមុទ្រដែលជាសម្បត្តិសាធារណៈរបស់រដ្ឋដើម្បីធ្វើកំពង់ផែអ៊ូទូក នៅភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះ ...
វ៉ន ដារ៉ា
https://bit.ly/2UIZaJc
អ្នកជំនាញបារម្ភពីការប៉ះពាល់សុខភាព ចំពោះការប្រើថ្នាំគីមីលើដំណាំកសិកម្ម
ក្រុមអ្នកជំនាញ ស្នើឲ្យប្រជាកសិករគិតឡើងវិញ ក្នុងការប្រើប្រាស់ថ្នាំគីមីជាពិសេសការលាយបញ្ចូលគ្នានូវថ្នាំគីមីដោយគ្មានបច្ចេកទេសត្រឹមត្រូវ សម្រាប់ប្រើប្រាស់លើដំណាំកសិផលដែលអាចប៉ះពាល់ខ្លាំង ដល់សុខភាពមនុស្ស សត្វ និងធម្មជាតិ ខណៈកសិករមួយ ...
ឡុង គីមម៉ារីតា
https://bit.ly/2Y3099j
៣ ខែដើមឆ្នាំមានអ្នករងគ្រោះដោយសារផ្ទុះគ្រាប់ ៣០ នាក់
យ៉ាងហោចណាស់មានជនរងគ្រោះស្លាប់ ពិការនិងរបួសសរុប ៣០ នាក់ដោយសារ ផ្ទុះគ្រាប់បណ្ដាលមកពីរានដីព្រៃមានមីនមកប្រើប្រាស់ ការកែច្នៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការរុករកអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ចាប់ពីខែមករាដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំនេះ។ តាមសេចក្ដីប្រកាសព័ត៌មាន ...
សុទ្ធ គឹមសឿន
https://bit.ly/2FpDsEQ
១១ នាក់ត្រូវបញ្ជូនទៅតុលាការ រឿងបំផុសពលរដ្ឋឲ្យចាប់យកដី
ជនសង្ស័យ ១១ នាក់ត្រូវបានសមត្ថកិច្ចខេត្ដព្រះសីហនុចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ជាបន្ដបន្ទាប់ក្នុងអំឡុងពេល ១ សប្ដាហ៍កន្លងមក ហើយ ៧ នាក់ក្នុងចំណោមពួកគេ ត្រូវបានតុលាការចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួនខណៈ ...
វ៉ន ដារ៉ា
https://bit.ly/2CpvSbz
មន្ត្រីជំរុញឲ្យអាជ្ញាធរប្រុងប្រយ័ត្ន ខណៈជំងឺប៉េស្តជ្រូកអាហ្រ្វិករាលដាលដល់វៀតណាម
មន្ត្រីជំនាញខាងសុខភាពសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យអាជ្ញាធរបង្កើតការប្រុងប្រយ័ត្ន ខណៈជំងឺប៉េស្ដជ្រូកអាហ្រ្វិក បានរាលដាលដល់ខេត្តរបស់ប្រទេសវៀតណាម ដែលនៅជាប់គ្នាជាមួយខេត្តមណ្ឌល ...
ខន សាវិ
https://bit.ly/2HCSoRC
ក្រសួងឲ្យពលរដ្ឋប្រុងប្រយ័ត្ន ពីរន្ទះ និងខ្យល់កន្ត្រាក់
ក្រសួងធនធានទឹកនិងឧតុនិយមបានព្រមានថាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅក្នុងឆ្នាំនេះ នឹងកើតមានច្រើនជាងឆ្នាំមុនៗ និងបានអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈបាតុភូតទាំងនេះភាគច្រើនកើតឡើងនៅ ...
ឃុត សុភចរិយា
https://bit.ly/2THgrGn
នាយករដ្ឋមន្ត្រីថា នឹងរកទីផ្សារបន្ថែមដើម្បីនាំចេញអង្ករកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងស្វែងរកទីផ្សារឲ្យបានកាន់តែច្រើនសម្រាប់ផលិតផលកសិកម្មកម្ពុជា ពិសេសអង្ករ ដោយលោកអះអាងថា កម្ពុជាមិនអាចពឹងផ្អែកតែទីផ្សារមួយនោះទេ។ ថ្លែងក្នុងពិធីបិទសន្និបាត ...
ហ៊ឹន ពិសី
https://bit.ly/2CjI6Ci
យុវជនស្ម័គ្រចិត្ត ១ ក្រុមបន្តចុះប្រមូលសំរាមចេញពីក្នុងលូទឹកស្អុយបឹងត្របែក
ដោយសារតែមានចិត្តស្រឡាញ់បរិស្ថាន ចង់ឲ្យទីក្រុងស្អាតមានសោភណភាពល្អ និងចង់ផ្ញើសារទៅអ្នកដែលតែងតែមានទម្លាប់បោះចោលសំរាមពាសវាលពាសកាលនោះឲ្យងាកមកវិចខ្ចប់សំរាមហើយដាក់ចូលទៅក្នុងធុង ...
ឡុង គីមម៉ារីតា
https://bit.ly/2HncJe8
លោក ហ៊ុន សែន ជំរុញឲ្យលុបបំបាត់ការនាំឈើចេញ ខណៈចំនួនបង្ក្រាបបទល្មើសព្រៃឈើថយចុះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើគ្រប់ប្រភេទទៅក្រៅប្រទេសដែលគ្មានការអនុញ្ញាតឲ្យមានប្រសិទ្ធភាពនិងតម្លាភាព ខណៈក្រសួងកសិកម្មបានបង្ហាញរបាយការណ៍ថា ពេញ ១ ឆ្នាំ ២០១៨ សមត្ថកិច្ចបានបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃបានសរុបចំនួន ១ ០៩៣ ករណី គឺមានការ ...
សុទ្ធ គឹមសឿន
https://bit.ly/2JhXLrM
អ្នកភូមិ ១០ នាក់លួចកាប់រានដីព្រៃអភិរក្សត្រូវបានហាមឃាត់ និងអប់រំណែនាំ
អ្នកភូមិចំនួន ១០ នាក់ត្រូវបានក្រុមមន្ត្រីឧទ្យានជាតិព្រះសីហនុរាម ចុះធ្វើការហាមឃាត់ និងអប់រំណែនាំឲ្យរុះរើតង់របស់ពួកគេចេញពីក្នុងតំបន់ព្រៃអភិរក្សខណៈពួកគេបានលួចឆ្មក់ចូលទៅបោះតង់ ដើម្បី ...
ឃុត សុភចរិយា
https://bit.ly/2u6Knw3
ផ្ទុះមីនតោនបណ្ដាលឲ្យបុរស ២ នាក់ស្លាប់ នៅឧត្តរមានជ័យ
បុរស២នាក់ ក្នុងចំណោម ៣ នាក់បានស្លាប់ ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី ១៤ ខែ មីនា ដោយសារផ្ទុះមីនតោន ខណៈពួកគេទាំង ៣ នាក់ បានដើរស៊ីឈ្នួលដោះមីនតាមដីចម្ការ និងដីស្រែឲ្យ ...
សុទ្ធ គឹមសឿន
https://bit.ly/2TKu7QD
ពលរដ្ឋប្រមាណ ២០០ គ្រួសារ អំពាវនាវរកដំណោះស្រាយបញ្ហាដីធ្លី
ស្រ្តីដែលមានវ័យ ៣៩ ឆ្នាំឈ្មោះអ៊ុក ចេតនា មានកូនប្រុស ២ នាក់ក្នុងបន្ទុក អង្គុយនៅលើគ្រែឫស្សីប្រហែលជា ៤ ម៉ែត្រ ៤ ជ្រុងដែលជាទីតាំងផ្ទះនៅក្នុងក្បាលដីដែលមានទទឹង ៥០ ម៉ែត្រនិង ...
វ៉ន ដារ៉ា
https://bit.ly/2Hzh2m3
រដ្ឋាភិបាលណែនាំពីតួនាទី សម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិដែលត្រូវចុះបំពេញបេសកកម្មនៅតាមមូលដ្ឋាន រាជធានី-ខេត្ត ក្នុងការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៤ ដោយក្រុមការងារនេះពុំមានសិទ្ធិអំណាច ចាត់ចែងកិច្ច ...
ខន សាវិ
https://bit.ly/2F1t8Sa
បទល្មើសព្រហ្មទណ្ឌ នៅខេត្តព្រះសីហនុមានការកើនឡើង
បទល្មើសព្រហ្មទណ្ឌនៅខេត្តព្រះសីហនុមានការកើនឡើងប្រមាណ ២៥ ភាគរយឬស្មើនឹងចំនួន ២១ លើកក្នុងឆ្នាំ ២០១៨ ខណៈបទល្មើសនេះកើតមានចំនួន ១០៥ លើក បើធៀបទៅនឹងឆ្នាំ ២០១៧ ដែលមានត្រឹមតែ ៨៤ លើក។ នេះបើតាមរបាយការណ៍ ...
ឡុង គីមម៉ារីតា
https://bit.ly/2Fd2czZ
ព្រៃឈើរាប់រយហិកតា នៅខេត្ត ២ ត្រូវបានភ្លើងឆេះ
ភ្លើងឆេះព្រៃនាប៉ុន្មានថ្ងៃនេះបានបង្កការខូចខាតដល់ព្រៃឈើដែលដាំថ្មីនិងព្រៃធម្មជាតិរបស់រដ្ឋអស់រាប់រយហិកតាបន្ថែមទៀតនៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំខណៈមូលហេតុអាចដោយសារកត្តាមនុស្សដែលធ្វេសប្រហែស ...
ឃុត សុភចរិយា
https://bit.ly/2F0Bjhs
វិស័យឯកជនស្វាគមន៍ ការបន្ថយថ្ងៃឈប់សម្រាក
ខណៈកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមានចំនួនថ្ងៃឈប់សម្រាកច្រើនជាងគេលើពិភពលោក ផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្ងៃឈប់សម្រាករហូតដល់ ៧ ថ្ងៃ ត្រូវបានស្វាគមន៍ដោយវិស័យឯកជន។ កម្ពុជាទើបតែ ...
ចេង សុខហ័ង
https://bit.ly/2TPplk2
ប្រតិភូអឺរ៉ុប នឹងមកកម្ពុជានៅសប្ដាហ៍ក្រោយដើម្បីពិភាក្សាពី EBA
ប្រតិភូសហភាពអឺរ៉ុបនឹងមកកម្ពុជានៅសប្ដាហ៍ក្រោយជាដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃដើម្បីពិភាក្សាបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយកម្ពុជា ខណៈអ្នកវិភាគយល់ថា សហភាពអឺរ៉ុបគួរតែមើលឃើញចំណុចវិជ្ជមានដែលកម្ពុជាបានធ្វើ។ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានថ្លែងតាមសារអេឡិចត្រូនិក ...
នៀម ឆេង
https://bit.ly/2u3dK2i
ពលរដ្ឋរាប់រយនាក់ ផ្អើលទៅបោះបង្គោលវាតយកដីឯកជននិងដីរដ្ឋនៅខេត្តព្រះសីហនុ «តាមការញុះញង់របស់មេខ្យល់»
ជាង ១ សប្តាហ៍មកហើយ មានប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាផ្អើលទៅបោះបង្គោលព្រំដី វាស់ចែកគ្នា បែបអនាធិបតេយ្យ នៅលើដីកម្មសិទ្ធិឯកជន ដែលពុំមានម្ចាស់រស់នៅ និងដីរដ្ឋ រាប់ពាន់ហិកតា នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុធ្វើឲ្យអាជ្ញាធរខេត្ត បានកោះប្រជុំបន្ទាន់មួយ ...
វ៉ន ដារ៉ា
https://bit.ly/2Htg6Q9
មន្ត្រីនិង NGOs ជំរុញសេវាសាធារណៈឲ្យខិតជិតពលរដ្ឋតាមការប្រើស្មាតហ្វូន
មន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិលប្រមាណ ៥០ នាក់ដែលបានប្រមូលផ្ដុំគ្នានៅក្នុងសិក្ខាសាលាមួយកាលពីម្សិលមិញបានឲ្យដឹងថា បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (ICT) បានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសេវាសាធារណៈជូនប្រជា ...
ឡុង គីមម៉ារីតា
https://bit.ly/2O1qVtK
រដ្ឋមន្ត្រី៖ កម្ពុជាត្រូវការពេល ១០ ឆ្នាំ ដើម្បីអនុវត្តគំរូសេដ្ឋកិច្ចឌីជីថល
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់ប្រទេស កម្ពុជាអះអាងថា កម្ពុជាអាចត្រូវការរយៈពេលយ៉ាងហោចណាស់ ១០ ឆ្នាំ ដើម្បីអាចប្រែក្លាយកំណើនសេដ្ឋកិច្ចកម្ពុជាដោយផ្អែកលើបច្ចេកវិទ្យាព័ត៌មាន។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ ...
ហ៊ គីមសាយ
https://bit.ly/2Fbyn2Q