ពលរដ្ឋរាប់រយនាក់ ផ្អើលទៅបោះបង្គោលវាតយកដីឯកជននិងដីរដ្ឋនៅខេត្តព្រះសីហនុ «តាមការញុះញង់របស់មេខ្យល់»
ជាង ១ សប្តាហ៍មកហើយ មានប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាផ្អើលទៅបោះបង្គោលព្រំដី វាស់ចែកគ្នា បែបអនាធិបតេយ្យ នៅលើដីកម្មសិទ្ធិឯកជន ដែលពុំមានម្ចាស់រស់នៅ និងដីរដ្ឋ រាប់ពាន់ហិកតា នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុធ្វើឲ្យអាជ្ញាធរខេត្ត បានកោះប្រជុំបន្ទាន់មួយកាលពីរសៀលថ្ងៃម្សិលមិញ ដើម្បីទប់ស្កាត់បញ្ហា «ដែលមានការញុះញង់ពីមេខ្យល់» នេះ។ បើតាមអាជ្ញាធរដែនដីពលរដ្ឋរាប់រយនាក់ដែលផ្អើលមកចាប់យកដីកម្មសិទ្ធិឯកជន និងដីរដ្ឋនេះ មួយចំនួនរស់នៅក្នុងខេត្តព្រះសីហនុ និងមួយចំនួនមកពីបណ្តាខេត្តផ្សេងទៀត។ …
វ៉ន ដារ៉ា
https://bit.ly/2Htg6Q9