ការអភិវឌ្ឍសង្គម
បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត46 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...
រដ្ឋាភិបាល
ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋ ហើយនាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបានៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី158 ទ្រង់យាងឡើងសោយរាជ្យនៅឆ្នាំ២០០៤ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីផ្សារមូលបត្រ
ស្ទើតែពេញមួយសតវត្សរ៍ទី ២១ ប្រទេសកម្ពុជាមានការរីកចំរើនផ្នែកសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ដោយបានផ្លាស់ប្តូរពីប្រទេសដែលមានភាពចលាចលនយោបាយ ទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបាន ...
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា
នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍន (អូឌីស៊ី) បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា ក្នុងកិច្ចសហការប្រកបដោយអត្ថន័យ និងសកម្មជាមួយ ...
គម្រោង ការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយសូមប្រកាសថា អូឌីស៊ីនឹងចូលរួមក្នុងការអនុវត្តគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលប្រាំឆ្នាំក្នុង ...
ស្ពាន់
ការរុករករ៉ែស្ពាន់ ត្រូវបានប្រមូលផ្តុំនៅខេត្តព្រះវិហារ ដែលឋិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនរុករកដែលមានសកម្មភាពច្រើនជាងគេ គឺក្រុមហ៊ុន Geopacific Resources ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ក្រុមហ៊ុននេះមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ។ ក្រុមហ៊ុន Geopacific Resources កំពុងធ្វើការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានមូលដ្ឋាននៅកម្ពុជាទៅលើគម្រោងគូសា។ គូសា ជាគម្រោងរុករកមួយនៅលើផ្ទៃដីទំហំ ១៥៨គីឡូម៉្រែតការេ នៅក្នុងតំបន់ប្រាសាទព្រះវិហារដែលបានចាប់ផ្តើមការរុករកក្នុងឆ្នាំ២០១៣។ ...
កិច្ចប្រជុំចាប់ផ្តើមគម្រោងស្តីពី "ការលើកកម្ពស់ការផ្តល់សេវាសាធារណៈតាមរយៈបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន"
ប្រទេសកម្ពុជាកំពុងឈានទៅមុខជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងការជំរុញផ្នែកបច្ចេកវិទ្យា។ យោងតាមបញ្ញត្តិករទូរគមនាគមន៍កម្ពុជា (TRC) បានឱ្យដឹងថា ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិតរហូតដល់ជាង ១២,៥ លាននាក់នៅចុងឆ្នាំ២០១៨ បន្ទាប់ពី ...
វេទិកាសកលស្តីពីលទ្ធិប្រជាធិបតេយ្យទំនើបដោយផ្ទាល់៖ លទ្ធិប្រជាធិបតេយ្យនៅប្រទេសស្វីស និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឪ្យប្រសើរឡើងនៃការចូលរួមរបស់ប្រជាពលរដ្ឋ
វេទិកាសកលស្តីពីលទ្ធិប្រជាធិបតេយ្យទំនើបដោយផ្ទាល់ឆ្នាំ២០២៣។ រូបភាព ដោយ Ricardo Rivera, ថតនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។ក្រុមការងាររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួមវេទិកាសកលឆ្នាំ២០២២ ស្តីពីលទ្ធិប្រជាធិបតេយ្យទំនើប ...
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៣ (គ.អ.ច ៣) សំដៅ “ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ”។206 គោលដៅនេះផ្តោតលើទិដ្ឋភាពយ៉ាងទូលំទូលាយ រួមមានអត្រាមរណភាព ...
សម្បទានដីសង្គមកិច្ច
(English) Social land concessions (SLCs) are intended to provide to the landless or land-poor land on which to establish residences and/or generate income through agriculture. The Cambodian Government that more than 30,000 households have received land as social land concessions. Despite its pro-poor intention, the ...
សិក្ខាសាលាស្តីពី «ការបើកទូលាយរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីជំរុញគណនេយ្យភាព និងតម្លាភាពក្នុងការងារអភិបាលកិច្ចបរិស្ថានក្នុងប្រទេសកម្ពុជា»
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលារយៈពេលកន្លះថ្ងៃស្តីពី «ការបើកទូលាយរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីជំរុញគណនេយ្យភាព និងតម្លាភាពក្នុងការងារអភិបាលកិច្ចបរិស្ថាន»។ ...
រដ្ឋធម្មនុញ្ញ និងសិទ្ធិ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសអោយប្រើជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រូបភាពត្រូវបានរចនាដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជាច្បាប់កំពូលរបស់ប្រទេស។ រដ្ឋធម្មនុញ្ញត្រូវបានធ្វើឡើងដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិដោយអនុលោមតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយផ្អែកលើគោលការណ៍សម័យបច្ចុប្បន្នដូចជា ...
ធនាគារសំខាន់ៗ
នៅឆ្នាំ ២០២០ កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងកម្ពុជា។ ប្រព័ន្ធធនាគារនៅកម្ពុជាក៏រងផលប៉ះពាល់ដែរ ប៉ុន្តែស្ថិតក្នុងកម្រិតមធ្យម និងអាចគ្រប់គ្រងបាន។259 ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ...
ការរុករកប្រេងនៅប្រទេសកម្ពុជា
នៅភូមិភាគអាស៊ីអាគ្នេយ៍ កម្ពុជាគឺជាប្រទេសមួយដែលសំបូរទៅដោយធនធានធម្មជាតិដូចជា ត្បូង ឧស្ម័ន រ៉ែប្រេង ឧស្ម័នផូស្វ័រ(Phosphate) ឧស្ម័នម៉ង់ហ្គាណែស(manganese) រ៉ែដែក និងឈើ។292 ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក ក្រុមហ៊ុនជាច្រើនដូចជា ...
រ៉ែ ផលិតផលរ៉ែ និងទំនិញ
រ៉ែមកពី Halpern Mineral Collectionទីក្រុង San Francisco រូបថតដោយEric Hunt កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៦។ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាមិនទាន់មានការអភិវឌ្ឍពេញលេញនោះទេ ដោយផលិតកម្មភាគច្រើនផ្តោតទៅលើវត្ថុធាតុដើមសម្រាប់សំណង់ដូចជាកំទេចថ្ម ដីខ្សាច់ និងថ្មគ្រួសនិងចុណ្ណីសិលា។320នាពេលបច្ចុប្បន្នភាព មិនមានការទាញយករ៉ែជាលក្ខណៈឧស្សាហកម្មខ្នាតធំឡើយ។ ចាប់តាំងដើមទសវត្សនៃឆ្នាំ២០០០មក វិស័យប្រេងនិងឧស្ម័ន ព្រមទាំងរ៉ែ ...
ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០១៩៖ ការស្វែងយល់លំហូរថវិកាសាធារណៈ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយសហគមន៍ទិន្នន័យបើកទូលាយមានសេចក្តីរីករាយ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ ទិវាទិន្នន័យបើកទូលាយ ឆ្នាំ២០១៩ នៅថ្ងៃទី០១ ខែមីនា នៅរាជធានីភ្នំពេញ។ នេះជាលើកទី៤ ...
អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ឆ្នាំ ២០២១
នៅខែធ្នូ ឆ្នាំ ១៩៩៤ អង្គការសហប្រជាជាតិបានសម្រេចថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នឹងត្រូវប្រារព្ធនៅថ្ងៃទី ០៩ ខែសីហា ជារៀងរាល់ឆ្នាំ។ កាលបរិច្ឆេទនេះ គឺជាថ្ងៃនៃកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារអង្គការសហប្រជាជាតិ ស្តីពីប្រជាជនជនជាតិដើមភាគតិច នៅ ...
ក្រុមការងារអូឌីស៊ីបានចូលរួមព្រឹត្តិការណ៍បារខែមអាស៊ាន ២០១៧
បារខែមអាស៊ាន ២០១៧នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ មានគោលបំណង ដើម្បីផ្ដល់ការចែករំលែកចំណេះដឹង និងកសាងទំនាក់ទំនង រវាងអ្នកចូលរួមទាំងអស់ក្នុងប្រទេសកម្ពុជា ...
អូឌីស៊ី ជាអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាដែលបានធ្វើបទបង្ហាញក្នុងវេទិកាទីក្រុងប៉ារីសស្តីពីសន្តិភាពលើកទី៥ ក្នុងឆ្នាំ២០២២
កាលពីបីឆ្នាំមុន លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវេទិកាក្រុងប៉ារីសស្តីពីសន្តិភាពឆ្នាំ២០១៩ នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ...