គោលនយោបាយ និងការគ្រប់គ្រង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ប្រទេសកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្តូរ និងធ្វើឌីជីថលូបនីយកម្មប្រពន្ធ័រដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់ខ្លួន។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំកើតឡើងបន្ទាប់ពីមានការកំណត់គោលដៅសេដ្ឋកិច្ចដ៏មានមហិច្ឆតារបស់ខ្លួន ...
ការគាំទ្រកិច្ចការពារព្រៃឈើ
ប្រទេសកម្ពុជាកំពុងព្យាយាមការពារព្រៃឈើរបស់ខ្លួន ខណៈពេលដែលរក្សានូវកំណើនសេដ្ឋកិច្ច ដោយសារប្រជាជនជាច្រើនប្រកបរបរចិញ្ចឹមជីវិតតាមរយៈការធ្វើស្រែចម្ការ ការទន្ទ្រានដី និងសកម្មភាពផ្សេងៗទៀតដែលអាចនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ស្ទើរតែ ៨០% នៃ ...
ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី
ស្ថានភាពព្រៃឈើ។ រូបភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ប្រទេសកម្ពុជាគ្របដណ្តប់ដោយព្រៃឈើដែលមានចំនួនប្រហែល ១៣,១ លានហិកតា ក្នុងឆ្នាំ១៩៧៣ ហើយវាបានធ្លាក់ចុះមកនៅត្រឹម ៨,៧ លានហិកតាក្នុងឆ្នាំ២០១៤។196 យោងទៅតាមក្រសួងបរិស្ថាន ព្រៃឈើបានគ្របដណ្តប់ ៧៣% នៃផ្ទៃដីសរុបក្នុង ...
ជំនួយពីប្រទេសអូស្ត្រាលី
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ឯកឧត្តម អេនសូនី អាល់បូនីស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាត្រីសមោសរជូនប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូអាស៊ាន ប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូនៃប្រទេសដៃគូសន្ទនាអាស៊ាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។កម្ពុជា និងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតរបស់ពួកគេនៅឆ្នាំ១៩៥២។ ទំនាក់ទំនងទ្វេភាគីនេះអនុញ្ញាតឱ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ និងការកែលម្អដោយការចូលរួមក្នុងបញ្ហាទ្វេភាគី បញ្ហាតំបន់ និងបញ្ហាយុទ្ធសាស្ត្រ។230 ប្រទេសទាំងពីរបានធ្វើការ ...
ឧស្សាហកម្មនិស្សារណកម្ម
ឧស្សាហកម្មនិស្សារណកម្ម រួមមានវិស័យរុករករ៉ែ និងរ៉ែ ការរុករកឧស្ម័នធម្មជាតិ និងប្រេង រោងចក្រចម្រាញ់ប្រេង និងការទាញយកថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាខ្សាច់ ថ្ម និងក្រួស។ ធនធាននិស្សារណកម្មរបស់ប្រទេសកម្ពុជាបានបាត់បង់យ៉ាង ...
គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច
បន្ទាប់ពីការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានរៀបចំ និងអនុវត្តគោលនយោបាយកំណែទម្រង់មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោកក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។358 ក្នុងរយៈពេល ...
សហគ្រាសធុនតូច និងមធ្យម
សហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់។ សហគ្រាសខ្នាតតូច និងមធ្យម ក៏ជំរុញផងដែរដល់ការបង្កើតការងារនៅទូទាំងប្រទេស។ សន្ទុះកំណើនចំនួនសហគ្រាសខ្នាតតូច និងមធ្យម ជាហេតុធ្វើឲ្យ ការធ្វើចំណាកស្រុករកការងារទៅកាន់ប្រទេសជិតខាង និងអត្រាគ្មានការងារបានថយចុះគួរឲ្យកត់សម្គាល់ ដែលជាលទ្ធផលបណ្តាលឲ្យមានការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ ...
គោលដៅទី១៤ ជីវិតក្រោមទឹក
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ គឺសំដៅលើអន្តរអំពើរវាងមនុស្ស ជាមួយនឹងមហាសមុទ្រ។ ជាពិសេស វាមានគោលបំណងដើម្បីអភិរក្ស និងគ្រប់គ្រងការប្រើប្រាស់នៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ សម្រាប់ការអភិវឌ្ឍ ...
ទឹក និងអនាម័យ
ក្មេងៗនៅស្រុកមោង ខេត្តបាត់ដំបង លាងដៃជាមួយទឹក នឹងសាប៊ូ។ រូបភាពដោយ អង្គការ Worldfish Cambodia បានថតនៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០១៨។ ក្រោមអាជ្ញាបណ្ណ (CC BY-ND 2.0)។ដោយទទួលស្គាល់ថាជាទឹក និងអនាម័យជាវិបត្តិសកល អង្គការសហប្រជាជាតិបានដាក់បញ្ចូលបញ្ហានេះនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគោលដៅទី ៦ ដើម្បីធានាឱ្យមានការប្រើប្រាស់ទឹក និង ...
កាកបាទក្រហមកម្ពុជា
កាកបាទក្រហមកម្ពុជា គឺជាសង្គមមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា។ រដ្ឋាភិបាលបានកំណត់កាកបាទក្រហមកម្ពុជាជាជំនួយដល់ស្ថាប័នសាធារណៈដែលផ្តល់ជំនួយមនុស្សធម៌។ ក្រៅពីទីស្នាក់ការជាតិ កាកបាទក្រហមកម្ពុជា មានសាខាចំនួន ២៥ នៅគ្រប់បណ្តាលខេត្តនៃព្រះរាជាណាចក្រកម្ពុជា។592 កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចាប់តាំងពីពេលនោះមក។593 គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកាកបាទក្រហមកម្ពុជាបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរយៈពេលបីឆ្នាំក្នុងឆ្នាំ២០១៦។ ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ
រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត។ ប៉ុន្មានឆ្នាំមកនេះ គោលនយោបាយ និងបទប្បញ្ញត្តិត្រូវបានអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ភាពងាយស្រួល ប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព។ គោលនយោបាយ និងបទប្បញ្ញត្តិទាំងនោះរួមមាន ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣, ...
រដ្ឋធម្មនុញ្ញ និងសិទ្ធិ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសអោយប្រើជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រូបភាពត្រូវបានរចនាដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ គឺជាច្បាប់កំពូលរបស់ប្រទេស។ រដ្ឋធម្មនុញ្ញត្រូវបានធ្វើឡើងដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិដោយអនុលោមតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយផ្អែកលើគោលការណ៍សម័យបច្ចុប្បន្នដូចជា ...
ការឃ្លាំមើលតុលាការ
ការគោរពសម្រាប់គុណតម្លៃខ្ពស់ គឺជាគន្លឹះនៃភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងតុលាការ។748 គុណតម្លៃអន្តរជាតិដែលត្រូវបានទទួលស្គាល់សម្រាប់ចៅក្រមទាំងអស់ រួមមាន ភាពឯករាជ្យ និងភាពមិនលំអៀង ភាពស្មោះត្រង់ សមភាពនៃការឱ្យតម្លៃ ...
វិវាទស៊ីវិល និងពាណិជ្ជកម្ម
ចាប់តាំងពីឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ក្របខ័ណ្ឌច្បាប់របស់ប្រទេសទាំងមូល ជាពិសេសការអនុវត្តយុត្តិធម៌ ដើម្បីផ្តល់នូវប្រព័ន្ធនីតិវិធីច្បាស់លាស់ និងពិតប្រាកដមួយសម្រាប់បុគ្គលម្នាក់ៗ ដើម្បីធានាការគោរពសិទ្ធិ និងសមភាពរបស់ពួកគេនៅចំពោះមុខតុលាការ។ ...
វិមជ្ឈការ និងវិសហមជ្ឈការ
វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានគេមើលឃើញថាជា កំណែទម្រង់ “ចេញពីឆន្ទះ”821 ដែល រដ្ឋាភិបាលជាតិ ធ្វើការផ្ទេរអំណាច ជាដំណាក់ៗ ទាំងអំណាចហិរញ្ញវត្ថុ ឬអំណាចរដ្ឋបាល ទៅឱ្យ រដ្ឋបាលមូលដ្ឋាន ដើម្បីគ្រប់គ្រងកិច្ចការក្នុងតំបន់របស់គេ។ស៊ុន សុវ៉ាត់ អាយុ ២៧ឆ្នាំ ទ្រទ្រង់គ្រួសាររបស់លោក ដោយការចិញ្ចឹមមាន់ នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។ រូបថត ថតដោយ ធនាគារពិភពលោក កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណCC BY-NC-ND 2.0កំណែទម្រង់តាមបែបប្រជាធិបតេយ្យ ...
ក្រសួង និងស្ថាប័នរដ្ឋ
(English) Nearly all of the ministries were established in 1995. A few ministries were only recently created in the post-2013 national election by a separation of one ministry into two. There are 28 government ministries and secretariats, and many national bodies. ...
វិវាទព្រហ្មទណ្ឌ
វិវាទព្រហ្មទណ្ឌ សំដៅទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។868នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។869 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។870ក្របសៀវភៅក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។871 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។872បណ្ដុំវីដេអូពន្យល់ចំនួន ០៨ នៃ “កម្មវិធីផ្សព្វផ្សាយច្បាប់” ដែលផលិតដោយក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន៖ ក្រមព្រហ្មទណ្ឌ ២០១០ បណ្ដុំវីដេអូពន្យល់ចំនួន ...
ដំណើរការតាក់តែងច្បាប់
ដំណើរការបង្កើតច្បាប់ គឺជាការបង្កើត និងអនុម័តច្បាប់ថ្មី ឬកែប្រែច្បាប់ចាស់ដែលមានស្រាប់។នៅព្រះរាជាណាចក្រកម្ពុជា មានស្ថាប័នចំនួន៣ ដែលអាចផ្តួចផ្តើមដំណើរការបង្កើតច្បាប់បានរួមមាន៖ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី។ ច្បាប់ដែលត្រូវបានបង្កើតភាគច្រើនគឺមកពីនាយករដ្ឋមន្រ្តី។911 អត្ថបទដែលបានបង្ហាញភាគច្រើនគឺមកពីនាយករដ្ឋមន្ត្រី។912សាលប្រជុំរដ្ឋសភាកម្ពុជា។ រូបថតដោយសុវណ្ណដារ៉ា ១៨ ថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 3.0។ដំណើរការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ប្រសិនបើច្បាប់នេះត្រូវបានផ្តួចផ្តើមគំនិត ឬរៀបចំដោយស្ថាប័នរដ្ឋាភិបាល ច្បាប់នេះត្រូវបានគេហៅថា “សេចក្តីព្រាងច្បាប់”។ ដើម្បីផ្តួចផ្តើមសេចក្តីព្រាងច្បាប់ រដ្ឋាភិបាលត្រូវអនុវត្តតាមជំហានទាំងនេះ៖913ដំបូង រដ្ឋាភិបាលត្រូវពន្យល់ពីតម្រូវការនៃច្បាប់ថ្មី។ ច្បាប់ថ្មីត្រូវតែដោះស្រាយបញ្ហាជាក់លាក់ទាក់ទងនឹងសេដ្ឋកិច្ច សង្គមកិច្ច ឬបញ្ហាផ្សេងៗទៀតជាមួយនឹងគោលនយោបាយដែលបានកំណត់។បន្ទាប់មករដ្ឋាភិបាលត្រូវរៀបចំសេចក្តីថ្លែងការណ៍ ឬសេចក្តីថ្លែងហេតុ អំពីមូលហេតុនៃការបង្កើតច្បាប់ជាពីរដំណាក់កាល។ នៅដំណាក់កាលដំបូង ស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រសួងដែលរងផលប៉ះពាល់ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនលើបញ្ហាសង្គមសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅដំណាក់កាលទី២ ស្ថាប័នរដ្ឋបាលដែលពាក់ព័ន្ធធ្វើការពិគ្រោះយោបល់ឡើងវិញលើផ្នែកបច្ចេកទេស សង្គមវប្បធម៌ និងនយោបាយ។សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើងស្របតាមស្ថាប័នរដ្ឋាភិបាល៖ ក្រសួង ...