ញត្តិគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់សាលាដំបូងរាជធានីភ្នំពេញលើសាលក្រមលោក កឹម សុខា
កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវញត្តិគាំទ្រដល់សាលាដំបូងរាជធានីភ្នំពេញលើសាលក្រមលោក កឹម សុខានៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។
យោងតាមញត្តិគាំទ្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងលោកគ្រូ អ្នកគ្រូ សិស្ស និស្សិតទាំងអស់នៃគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្រោមឱវាទក្រសួង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារកំណត់ ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស”។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ