ញត្តិ​គាំទ្រ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សាលក្រម​លោក​ កឹ​ម​ សុខា​

​កាលពី​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​នូវ​ញត្តិ​គាំទ្រ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សាលក្រម​លោក​ កឹ​ម​ សុខា​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​ញត្តិ​គាំទ្រ​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ និង​លោកគ្រូ​ អ្នកគ្រូ​ សិស្ស​ និស្សិត​ទាំងអស់​នៃ​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ​ និង​ឯកជន​ ក្រោម​ឱវាទ​ក្រសួង​ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​សម្រេច​ផ្តន្ទាទោស​លោក​ កឹ​ម​ សុខា​ ដាក់​ពន្ធនាគារ​កំណត់​ ពី​បទ​ “​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ ឬ​បទ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​”​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf