លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន
នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិននៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលពិសេសនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលឡើងវិញនូវសមិទ្ធផលសំខាន់ៗនៅក្នុងគ្រប់វិស័យនៃទំនាក់ទំនងអាស៊ាន-ចិនជាង ៣០ ឆ្នាំកន្លងមកចាប់តាំងពីឆ្នាំ ១៩៩១ មក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ