លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៣០​ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន​

​នៅ​ថ្ងៃ​ទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​ចិន​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៣០​ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន​នៅ​ថ្ងៃ​ទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ តាម​ប្រព័ន្ធ​វី​ដេ​អូ​។​ កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សមិទ្ធផល​សំខាន់ៗ​នៅ​ក្នុង​គ្រប់​វិស័យ​នៃ​ទំនាក់ទំនង​អាស៊ាន​-​ចិន​ជាង​ ៣០​ ឆ្នាំ​កន្លង​មក​ចាប់តាំងពី​ឆ្នាំ​ ១៩៩១​ មក​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf