លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េនៅថ្ងៃទី០៦-០៨ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ រដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាទ្វេភាគី និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ១១។ កិច្ចប្រជុំរួមមាន៖
- កិច្ចប្រជុំទ្វេភាគី
- កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ១១
- ការជួបសំណេះសំណាលជាមួយសហគមន៏ខ្មែរនៅសាធារណរដ្ឋកូរ៉េ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ