សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ជប៉ុន​ផ្ដល់​ ១៧៩,៣០៨​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ការ​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ពង្រឹង​សហគមន៍​កសិកម្ម​

រដ្ឋាភិបាល​ជប៉ុន​ បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន​ ១៧៩,៣០៨​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គភាព​ចំនួន​ពីរ​ ក្រោម​គ្រោង​ការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​ មនុស្សជាតិ​ (​ជំនួយ​គូ​សាណូ​ណ៌​)​ ។​ កិច្ចសន្យា​ផ្តល់​ជំនួយ​ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ដោយ​ ឯកឧត្តម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ និង​អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំង​ពីរ​ សម្រាប់​គម្រោង​ដូច​តទៅ​៖

  1. គម្រោង​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​កោះ​ស្វាយ​ ខេត្តកំពង់ចាម​ (​ថវិកា​ចំនួន​ ៨៩,៥០៨​ ដុល្លារ​អា​មេ​រិ​ក​)
  2. គម្រោង​ពង្រឹង​សហគមន៍​កសិកម្ម​ក្នុងស្រុក​មេមត់​ និង​ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ (​ថវិកា​ចំនួន​ ៨៩,៨០០​ ដុល្លារ​អា​មេ​រិ​ក​) 

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf