សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ប្រទេសតាមដងទន្លេ​មេគង្គ​ និង​សហរដ្ឋអាមេរិក​ អនុម័ត​ផែនការ​សកម្មភាព​រយៈពេល​បី​ឆ្នាំ​ថ្មី​

​នៅ​ថ្ងៃ​ទី​ ៣០​ ខែកក្កដា​ ឆ្នាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ស្តី​ពី​ ប្រទេស​មេគង្គ​ និង​សហរដ្ឋអាមេរិក​ អនុម័ត​ផែនការ​សកម្មភាព​រយៈពេល​បី​ឆ្នាំ​ថ្មី​ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ​ ចិន្តា​សោភា​ ឧបនាយករដ្ឋមន្ត្រី​ និង​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ​បរទេស​នៃ​ភាព​ជា​ដៃគូ​មេគង្គ​-​សហរដ្ឋអាមេរិក​លើក​ទី​៣​ នៅ​ខាងក្រៅ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ នៅ​ទីក្រុង​វៀងចន្ទន៍​ នៅ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៤​។​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf