សេចក្តីប្រកាសព័ត៌មានស្តីពីប្រធានបទជាអាទិភាពនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ឆ្នាំ២០២០
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (មូលនិធិ ស.គ.ន) ឬ The Research Creativity and Innovation Fund (RCI Fund)។ គោលដៅចម្បងនៃមូលនិធិនេះ គឺរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្ត ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសាកលភាវូបនីយកម្ម។
ប្រធានបទជាអាទិភាពក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៅឆ្នាំ២០២០នេះ រួមមាន ៖
១. ឌីជីថលនីយកម្មសម្រាប់បដិវត្តឧស្សាហកម្ម ៤.០ (Digitalization for IR.4.0)
២. ការស្រាវជ្រាវអនុវត្តលើវិស័យកសិកម្ម (Applied Agricultural Research)
៣. ការស្រាវជ្រាវគរុកោសល្យសតវត្សទី២១ (21st Century Pedagogy Research)
ក្រសួងអប់រំ យុវជន និងកីឡា