សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ប្រធានបទ​ជា​អាទិភាព​នៃ​មូលនិធិ​ស្រាវជ្រាវ​ គំនិត​ច្នៃប្រឌិត​ និង​នវានុវត្តន៍​ ឆ្នាំ​២០២០

​នៅ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២០​ ដោយ​មានការ​គាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បង្កើត​មូលនិធិ​ស្រាវជ្រាវ​ គំនិត​ច្នៃប្រឌិត​ និង​នវានុវត្តន៍​ (​មូលនិធិ​ ស​.​គ​.​ន​)​ ឬ​ The​ Research​ Creativity​ and​ Innovation​ Fund​ (RCI​ Fund)​។​ គោលដៅ​ចម្បង​នៃ​មូលនិធិ​នេះ​ គឺ​រួមចំណែក​លើកកម្ពស់​វប្បធម៌​នៃ​ការ​ស្រាវជ្រាវ​ បំផុសគំនិត​ច្នៃប្រឌិត​ និង​ជំរុញ​ការ​ធ្វើ​ន​វា​នុ​វត្ត​ ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារពលកម្ម​ និង​សាកល​ភាវូបនីយកម្ម​។​ 

​ប្រធានបទ​ជា​អាទិភាព​ក្នុង​ការ​ស្រាវជ្រាវ​ គំនិត​ច្នៃប្រឌិត​ និង​នវានុវត្តន៍​ នៅ​ឆ្នាំ​២០២០​នេះ​ រួម​មាន​ ៖
១.​ ឌី​ជី​ថ​ល​នី​យ​កម្ម​សម្រាប់​បដិវត្ត​ឧស្សាហកម្ម​ ៤.០​ (Digitalization​ for​ IR.4.0)
២.​ ការ​ស្រាវជ្រាវ​អនុវត្ត​លើ​វិស័យ​កសិកម្ម​ (Applied​ Agricultural​ Research)
៣.​ ការ​ស្រាវជ្រាវ​គរុកោសល្យ​សតវត្ស​ទី​២១​ (21st​ Century​ Pedagogy​ Research)​

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf