សេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ចប់ការជម្រះបញ្ជីរបស់គ្រឹះស្ថាន ហួយវ័ន ផេ ម.ក
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន រីចន៍ & ផាតនើរ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការបញ្ចប់កិច្ចការជម្រះបញ្ជីតាមនីតិវិធីផ្លូវច្បាប់សម្រាប់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC)។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៤ ដើម្បីគ្រប់គ្រងការជម្រះទ្រព្យសម្បត្តិ និងបំណុល បន្ទាប់ពីគ្រឹះស្ថាននេះត្រូវបានដកហូតអាជ្ញាប័ណ្ណ។ ក្នុងអំឡុងពេលដំណើរការ ក្រុមហ៊ុនបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់បំណុលចំនួន ២លើក (កាលពីថ្ងៃទី៥ និងទី២៣ ខែធ្នូ ឆ្នាំ២០២៤) ដើម្បីឱ្យមកដាក់ពាក្យស្នើសុំទូទាត់បំណុល ហើយបច្ចុប្បន្នកិច្ចការជម្រះបញ្ជីត្រូវបានបិទបញ្ចប់ជាស្ថាពរជូនដល់ម្ចាស់បំណុល និងម្ចាស់ភាគហ៊ុនទាំងអស់។
ក្រុមហ៊ុន រីចន៍ & ផាតនើរ
