ការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​តាម​ផ្លូវច្បាប់​ដោះ​លែង​អតីត​បុគ្គលិក​ក្រុមហ៊ុន​ ណា​ហ្គា​វើ​ល​ដ៍​ ចំនួន​ ៣​នាក់​ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​

​នៅ​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តី​ស្រាយ​បំភ្លឺ​ ស្តី​ពី​ការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​តាម​ផ្លូវច្បាប់​ដោះ​លែង​អតីត​បុគ្គលិក​ក្រុមហ៊ុន​ ណា​ហ្គា​វើ​ល​ដ៍​ ចំនួន​ ៣​នាក់​ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។​

​អតីត​បុគ្គលិក​នៃ​ក្រុមហ៊ុន​ ណា​ហ្គា​វើ​ល​ដ៏​ចំនួន​ ៣​នាក់​ បាន​ធ្វើ​លិខិត​មក​ក្រសួង​ស្នើ​សុំ​ជួយ​ផ្តល់​កិច្ច​អន្តរាគមន៍​តាម​ផ្លូវច្បាប់​ឱ្យ​ពួក​គាត់​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ ដើម្បី​បាន​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ និង​ឈាន​ទៅ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៏​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf