សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ស្តី​ពី​គណៈកម្មការ​ផ្សះផ្សា​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​នឹង​បើក​កិច្ចប្រជុំ​លើក​ទី​២​ ជាមួយ​កម្ពុជា​ និង​ថៃ​

​នៅ​ថ្ងៃ​ទី​០៩ ខែតុលា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​គណៈកម្មការ​ផ្សះផ្សា​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​នឹង​បើក​កិច្ចប្រជុំ​លើក​ទី​២​ ជាមួយ​កម្ពុជា​ និង​ថៃ​ នៅ​ទីក្រុង​ឡា​អេ​ ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៨​ ខែតុលា​ ២០២៦​។​

​កិច្ចប្រជុំ​នេះ​ គឺជា​ជំហាន​ដ៏​សំខាន់​មួយទៀត​នៅ​ក្នុង​ដំណើរការ​ដោយ​សន្តិវិធី​ ដែល​ផ្ដើម​ឡើង​ដោយ​កម្ពុជា​ ដើម្បី​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ដែនសមុទ្រ​នៃ​ប្រទេស​ទាំង​ពីរ​។​ ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ពិភាក្សា​ប្រកបដោយ​ស្ថាបនា​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១​ នៅ​ប្រទេស​សិង្ហ​បុរី​ កិច្ចប្រជុំ​លើក​នេះ​នឹង​ផ្តល់​ឱកាស​ដល់​ភាគី​ទាំង​ពីរ​ស្វែងរក​មធ្យោបាយ​ដើម្បី​សម្រេច​បាន​នូវ​វឌ្ឍនភាព​បន្ថែម​ទៀត​ និង​រក​ឃើញ​ចំណុច​ដែល​ឯកភាព​គ្នា​ ពាក់ព័ន្ធ​នឹង​ការ​កំណត់ព្រំដែន​សមុទ្រ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf