បាឋកថាអាស៊ានលើកទី ២៣ ស្ដីពីព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២
នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបាឋកថាអាស៊ានលើកទី ២៣ ស្ដីពីព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ តបតាមការអញ្ជើញរបស់វិទ្យាស្ថាន ISEAS - Yusof Ishak ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញផ្តល់ «បាឋកថាអាស៊ានលើកទី ២៣៖ កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២» តាមប្រព័ន្ធវីដេអូ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ