ច្បាប់ និងប្រព័ន្ធតុលាការ
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការត្រួតពិនិត្យ និងតាមដានសុខភាពអ្នកជាប់ឃុំឃាំងនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ដោយអង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ទិមនុស្ស និងសម្ព័ន្ធខ្មែរ ...
ក្រសួងសុខាភិបាល
សេចក្តីថ្លែងការណ៍រួម "ប្រទេសកម្ពុជា៖ ភាពចាំបាច់ដើម្បីការពារអ្នកជាប់ឃុំពីជំងឺកូវីដ១៩"
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ស្នើសុំដោយទទូចឱ្យ រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឱ្យបានឆាប់ ដើម្បីការពារសិទ្ធិទទួល ...
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)
សេចក្តីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញាជាតិ អំពីមរណភាពរបស់ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២០ សហព្រះរាជអាជ្ញាជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត វេលាម៉ោង ០០:៥១ នា ...
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
សេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការអំពាវនាវឱ្យមានការពន្លឿន និងផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិលបន្តចូលរួមក្នុងដំណើរការវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ខមហ្វ្រែលបានចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការអំពាវនាវឱ្យមានការពន្លឿន និងផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិលបន្តចូលរួមក្នុងដំណើរការវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការ ...
ខមហ្រ្វែល
សេចក្តីប្រកាសព័ត៍មានស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គមស៊ីវិល
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៍មានមួយ ស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គមស៊ីវិល។ ការប្រជុំនេះមានគោលបំណងស្វែងយល់ពីគោលបំណង ...
ក្រសួងមហាផ្ទៃ
សេចក្តីថ្លែងការណ៍រួម៖ អង្គការសង្គមស៊ីវិលអំពាវនាវឱ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ
នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងសហគមន៍បានរាយនាមដូចខាងក្រោមបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលមានលក្ខណៈគាបសង្កត់ សូមឱ្យរដ្ឋាភិបាល ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
សេចក្តីប្រកាសព័ត៌មាន៖ អង្គជំនុំជម្រះតុលាការកំពូលបញ្ចប់សំណុំរឿងប្រឆាំងនឹង អោ អាន នៅចំពោះមុខ អ.វ.ត.ក
នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានប្រកាសអំពីការបញ្ចប់សំណុំរឿងប្រឆាំងនឹង អោ អាន នៅ ...
អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងយុត្តិធម៌បានអំពាវនាវដល់ក្រុមអ្នកតវ៉ាឱ្យដោះលែង លោក រ៉ុង ឈុន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់
នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹងដល់សាធារណៈជន និងអន្តរជាតិអំពីការអនុវត្តវិធានការច្បាប់ចំពោះជនត្រូវចោទ លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងអំពើញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ...
ក្រសួងយុត្តិធម៌
សេចក្តីប្រកាសព័ត៌មាន៖ ក្រុមហ៊ុនអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មធ្វើការជម្រាបជូនដល់ក្រុមហ៊ុនអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ ឲ្យអនុវត្តបានត្រឹមត្រូវតាមខ្លឹមសារច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាននៅ ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពី ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីជូនដំណឹងមួយស្តីពីការ រឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានគោលបំណងក្នុងការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ការរឹត ...
អគ្គស្នងការដ្ឋាននគរបាលជាតិ
សេចក្តីជូនដំណឹង ស្តីពីការចាប់ផ្តើមអនុវត្តអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងស្តីពីច្បាប់ចរាចណ៍ផ្លូវគោក
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូនដំណឹងថានគរបាលនឹងចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យថ្មីចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះតទៅដែលប្រាក់ ...
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្ដីពីការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
នៅថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ បានប្រាប់ប្រជាពលរដ្ឋពីមុខងារដ៏សំខាន់របស់ច្បាប់មួយ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីប្រកាស៖ ស្ថានទូតស៊ុយអែត និងទីភ្នាក់ងារ USAID ផ្តល់មូលនិធិគាំទ្រដើម្បីពង្រឹងសេវាដោះស្រាយវិវាទការងារនៅកម្ពុជា
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីប្រកាសមួយស្តីពីការផ្តល់ជំនួយឥតសំណងរបស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក(USAID) ដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីពង្រឹងសេវាដោះស្រាយ ...
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០
នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ...
ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល
ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបចំពោះការចោទប្រកាន់របស់បណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅល្ងាចថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបចំពោះការចោទប្រកាន់របស់បណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ថាខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពី ...
ក្រសួងមហាផ្ទៃ
សេចក្តីថ្លែងការណ៍រួម៖ ដោយសារមិនទាន់មានឆន្ទៈធ្វើវិសោធនកម្ម ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គួរត្រូវបាននិរាករណ៍
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រួមជាមួយនឹងក្រុមសហគមន៍ និងអង្គការសង្គមស៊ីវិលចំនួន ៩៩ទៀត បានចេញសេចក្តីថ្លែងការណ៍រួម សំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការនិរាករណ៍ច្បាប់ស្តីពីសមាគមន និងអង្គការមិនមែន ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងមហាផ្ទៃនឹងរៀបចំកិច្ចប្រជុំបន្តដើម្បីពិគ្រោះយោបល់លើសំណើរសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយស្តីពីកិច្ចប្រជុំបន្តដើម្បីពិគ្រោះយោបល់លើសំណើរសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ “អគារ S” ទី ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ រដ្ឋាភិបាលជប៉ុនអនុម័តថវិកាចំនួន ២៥១,៩៧០ ដុល្លារអាមេរិកសម្រាប់មជ្ឃមណ្ឌលតម្កល់ឯកសារច្បាប់
នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានដល់សាធារណៈជនថា រដ្ឋាភិបាលជប៉ុនបានអនុម័តការប្រើប្រាស់ថវិកាចំនួន ២៥១,៩៧០ ដុល្លារអាមេរិក ពីថវិកាបដិភាគ សម្រាប់ការអនុវត្តគម្រោង “អនុវត្តអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹង ...
ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាង ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយដល់សាធារណជន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលបានប្រារព្ធនៅវេលាម៉ោង ៣ រសៀល។ បន្ទាប់ពីបានពិភាក្សាតាមរបៀបវារៈ អង្គប្រជុំ ...
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទសវនការរបស់សកម្មជនមាតាធម្មជាតិកម្ពុជាត្រូវបានកំណត់
នៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយពីកាលបរិច្ឆេទសវនការរបស់សកម្មជនមាតាធម្មជាតិកម្ពុជា លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី បានដឹងនូវថ្ងៃ ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាករៀបចំសេចក្ដីព្រាងច្បាប់ស្តីពីដីកសិកម្ម
នៅថ្ងៃទី ០៨ វិច្ឆិកា ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសជូនជាព័ត៌មានដល់សាធារណៈជនឱ្យបានជ្រាបថា ការរៀបចំតាក់តែងសេចក្តី ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សេចក្ដីប្រកាសព័ត៌មានស្តីពី ការបញ្ឈប់នូវដំណើរការរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការរបស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការពង្រឹងសុវត្ថិភាពរបស់សិស្សសាលា
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបថា ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច បានតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានតៀមលក្ខណៈក្នុងការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ក្នុងករណីមានសេចក្ដីរាយការណ៍ពីសកម្មភាពសង្ស័យផ្សេងៗ ដែលនឹងឈានទៅធ្វើសកម្មភាពចាប់សិស្សសាលាជាក់ស្ដែង កើតមាន ...
ក្រសួងអប់រំ យុវជន និងកីឡា