សេចក្តីថ្លែងការណ៍រួម៖ ដោយសារមិនទាន់មានឆន្ទៈធ្វើវិសោធនកម្ម ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គួរត្រូវបាននិរាករណ៍
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រួមជាមួយនឹងក្រុមសហគមន៍ និងអង្គការសង្គមស៊ីវិលចំនួន ៩៩ទៀត បានចេញសេចក្តីថ្លែងការណ៍រួម សំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការនិរាករណ៍ច្បាប់ស្តីពីសមាគមន និងអង្គការមិនមែនរដ្ឋាភិបាលឱ្យបានឆាប់រហ័ស ដោយបានលើកឡើងថារដ្ឋាភិបាលខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះ។ សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ដែរថា ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីគ្រាន់តែជាឧបករណ៍ ដើម្បីរឹតត្បិតសេរីភាពក្នុងការជួបជុំ ការបង្កើតអង្គការ និងការសម្តែងមតិផ្សេងៗរបស់សមាជិកសង្គមស៊ីវិលនៅកម្ពុជាតែប៉ុណ្ណោះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)