សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០
នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាលទ្ធផលនៃការប្រជុំ រាជរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអនុម័តគម្រោងរោងចក្រអគ្គិសនីចំនួន០៣បន្ថែមទៀត ដែលរួមមាន៖
- គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
- គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យមកអនុស្ថានីយខាងកើតសៀមរាប
- គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល៧០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង។
ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល