សេចក្តី​ប្រកាស​ព័ត៌មាន​៖ រដ្ឋាភិបាល​ជប៉ុន​អនុម័ត​ថវិកា​ចំនួន​ ២៥១,៩៧០​ ដុល្លារ​អា​មេ​រិក​សម្រាប់​មជ្ឃ​មណ្ឌល​តម្កល់​ឯកសារ​ច្បាប់​

នៅ​ថ្ងៃទី​ ០៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សាធារណៈ​ជន​ថា​ រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​ការប្រើ​ប្រាស់​ថវិកា​ចំនួន​ ២៥១,៩៧០​ ដុល្លារ​អាមេរិក​ ពី​ថវិកាបដិភាគ​ សម្រាប់​ការអនុវត្ត​គម្រោង​ "អនុវត្ត​អាណត្តិ​កេរដំណែល​របស់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ ពាក់ព័ន្ធ​នឹង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (ម.ត.ឯ.ច​.)"។ ថវិកា​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការបង្កើត​អង្គភាព​ផ្សព្វផ្សាយ​ចល័ត​ ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​នៅ​បណ្ណាល័យ​នៃ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ (ICC​) ការ​ផ្តល់​ជា​អាហារូបករណ៍​ស្រាវជ្រាវ​សម្រាប់​និស្សិត​កម្ពុជា​ និង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នូវ​កម្មវិធី​សាលា​ក្តី​ទូរ​និម្មិត​។

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf