សេចក្តីថ្លែងការណ៍​រួម​ “​ប្រទេស​កម្ពុជា​៖​ ភាព​ចាំបាច់​ដើម្បី​ការពារ​អ្នក​ជាប់​ឃុំ​ពី​ជំងឺ​កូ​វី​ដ​១៩”

​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២០​ អង្គការ​លើកលែងទោស​អន្តរជាតិ​ (Amnesty​ International)​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human​ Rights​ Watch)​ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ (LICADHO)​ ស្នើ​សុំ​ដោយ​ទទូច​ឱ្យ​ រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់វិធានការ​ឱ្យ​បាន​ឆាប់​ ដើម្បី​ការពារ​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​របស់​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ មន្ត្រី​ពន្ធនាគារ​ និង​សហគមន៍​នៅ​ខាងក្រៅ​ ដោយ​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ដោយ​ប្រុង​ប្រយ័ត្ន​សម្រាប់​អ្នក​ដែល​នៅ​ក្នុង​ពន្ធនាគារ​ អនុវត្ត​វិធានការ​អនាម័យ​និង​រក្សា​គម្លាត​សង្គម​នៅ​ក្នុង​ពន្ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ចាត់វិធានការ​ភ្លាមៗ​ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ ។​

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ (លី​កាដូ​)

ទាញយក៖ pdf